24.1 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ប្រទេសអព្យាក្រឹត ប្រកាសធ្វើសមយុទ្ធជាមួយរុស្ស៊ី និងចិន ចំពេលដ៏សំខាន់

- Advertisement -spot_img

ប្រទេសអព្យាក្រឹតគឺអាហ្រ្វិកខាងត្បូងបានអញ្ជើញរុស្ស៊ី និងចិនឲ្យមកចូលរួមធ្វើសមយុទ្ធសង្រ្គាមនៅខែក្រោយ។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa នឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធកងទ័ពជើងទឹកនៅឆ្នេរសមុទ្រភាគខាងកើតប្រទេស ជិតទីក្រុង Durban និង Richards Bay ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ខែកុម្ភៈ។

សមយុទ្ធ នឹងធ្វើឡើងអំឡុងខួបមួយឆ្នាំនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន និងធ្វើឲ្យអន្តរសជាតិ ផ្តោតអារម្មណ៍បន្ថែមទៀតលើប្រទេសអាហ្វ្រិកខាងត្បូង។

កងកម្លាំងការពារជាតិអាហ្រ្វិកខាងត្បូង និយាយថាសមយុទ្ធកងទ័ពជើងទឹកនៅខែក្រោយ នឹងពង្រឹងទំនាក់ទំនងដែលកំពុងរីកចម្រើនរួចទៅហើយរវាងអាហ្វ្រិកខាងត្បូង រុស្ស៊ី និងចិន។ គោលបំណងនៃសមយុទ្ធនេះគឺ ចែករំលែកជំនាញប្រតិបត្តិការ និងចំណេះដឹង។

ប្រទេសទាំងបីក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹកដូចគ្នានេះដែរក្នុងឆ្នាំ២០១៩ នៅទីក្រុង Cape Town ខណៈរុស្ស៊ី និងចិនបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រចិនខាងកើត កាលពីខែមុន។

ការប្រកាសនេះក៏កើតឡើងផងដែរប៉ុន្មានថ្ងៃមុនពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ទៅបំពេញទស្សនកិច្ចនៅទីក្រុងប្រេតូរីយ៉ានិងជួបពិភាក្សាជាមួយសមភាគីអាហ្វ្រិកខាងត្បូង Naledi Pandor។

រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបាននិយាយកាលពីឆ្នាំមុនថា ខ្លួនប្រកាន់ជំហរអព្យាក្រឹតលើបញ្ហាជម្លោះអ៊ុយក្រែន ហើយបានអំពាវនាវឲ្យមានកិច្ចសន្ទនា និងការទូត។ ទីក្រុងប្រេតូរីយ៉ាបានបដិសេធថាខ្លួនមិនកាន់ជើងខាងណាទេ ហើយអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន៕

ប្រភព NY Times ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img