១- ទ្រព្យហិរញ្ញវត្ថុ
សាំងហ្កាពួ មានលុយ មានទុនបម្រុងក្នុងរតនាគារជាតិដ៏សន្ធឹកសន្ធាប់សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជាតិ,
២- ទ្រព្យសង្គមកិច្ច
ពលរដ្ឋសាំងហ្កាពួរស់នៅក្នុងសន្តិភាព យ៉ាងសុខដុមរម្យនា ក្រោមច្បាប់តែមួយ ជាប្រជាជាតិរួបរួមគ្នា វេញគ្នាជាធ្លុងមួយបានល្អបំផុតក្នុងសង្គម គ្មានការបែងចែកវណ្ណៈ ពណ៌សម្បុរ ឬ ជាតិសាសន៍ឡើយ,
៣- ទ្រព្យអភិបាលកិច្ចល្អបំផុត,
សាំងហ្កាពួ មានប្រព័ន្ធគ្រប់គ្រងរដ្ឋបានល្អបំផុត ដែលជាតិសាសន៍ដទៃនៃពិភពលោកជឿ ទុកចិត្ត ជាពិសេសអ្នកវិនិយោគ ចង់ចូលមកបណ្តាក់ទុនរកសុីក្នុងប្រទេសសាំងហ្កាពួ បណ្តាក់ទុនលើការបង្កើតរោងចក្រខ្នាតតូចខ្នាតធំ ជាមួយនឹងសាំងហ្កាពួដោយសារគេទុកចិត្តលើការអនុវត្តច្បាប់របស់ប្រទេសដែលមានតម្លាភាព នេះក៏ដោយសារប្រព័ន្ធគ្រប់គ្រងរដ្ឋបាលជាតិរបស់ប្រទេសផ្តល់ទំនុកចិត្តដល់ពួកគេ។
ដូច្នេះ ប្រធានាធិបតីនៃប្រទេសសាំងហ្កាពួ មានកាតព្វកិច្ច និង ធានាការពារទ្រព្យទាំងបីខាងលើឱ្យបានជាដាច់ខាត គឺ៖ ទ្រព្យហិរញ្ញវត្ថុ ទ្រព្យសង្គមកិច្ច ទ្រព្យនៃភាពស្មោះត្រង់ និង ទ្រព្យគុណភាពសេវកម្មសាធារណៈ និង សេវារដ្ឋបាលសាធារណៈ គឺជាទ្រព្យដែលសាងកេរ្តិ៍ឈ្មោះឱ្យប្រជាជាតិនៃសាំងហ្កាពួ ។


ដោយគិរីដងរែក