32.1 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ប្រទេសរ៉ូម៉ានីបានបណ្តេញ អ្នកការទូតនិងបុគ្គលិកស្ថានទូតរុស្ស៉ីសរុប៤០នាក់បន្ថែម

- Advertisement -spot_img

អ្នកការទូតនិងបុគ្គលិកស្ថានទូតរុស្ស៉ីសរុបចំនួន៤០នាក់ នៅទីក្រុងប៊ុយការ៉េស បានចាកចេញពី ប្រទេសរ៉ូម៉ានី ក្រោយការបណ្តេញរបស់រដ្ឋាភិបាលរ៉ូម៉ានី ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ដុនដាប ចាប់តាំងពីរុស្ស៉ីបានឈ្លានពាន លើអ៊ុយក្រែន។

ក្រសួងការបរទេសរ៉ូម៉ានី បានប្រកាសថា អ្នកការទូតរុស្ស៉ីចំនួន១១នាក់ ព្រមទាំងបុគ្គលិកទូតផ្នែកបច្ចេកទេសនិងរដ្ឋបាល២៩នាក់ រួមជាមួយ សមាជិកគ្រួសាររបស់ពួកគេ បានចាកចេញពីប្រទេសរ៉ូម៉ានីកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ តាមរយៈជើងហោះហើរស៉ីវិលពីសេសមួយ ដែលជារបស់ អាកាសចរណ៍រុស្ស៉ីផ្ទាល់។

ក្រសួងការបរទេសរ៉ូម៉ានី បានបន្ថែមថា ការសម្រេចចិត្តនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពី ស្ថានភាពបច្ចុប្បន្ននៃកម្រិត ទំនាក់ទំនងទ្វេភាគី បន្ទាប់ពីទីក្រុងមូស្គូបានបង្កសង្រ្គាមឈ្លានពានរបស់ខ្លួន ប្រឆាំងទៅលើអ៊ុយក្រែន។

រដ្ឋាភិបាលរ៉ូម៉ានីបានដាក់សំណើឱ្យពួកគេចេញពីប្រទេស ដោយទុកពេលឱ្យទីក្រុងមូស្គូ៣០ថ្ងៃ ដើម្បីអនុវត្តតាម។ ដូចទៅនឹងប្រទេសអឺរ៉ុបដទៃទៀតដែរ ក្រោយមានការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន រ៉ូម៉ានីដែលជាសមាជិកអង្គការណាតូ (NATO) បានបណ្តេញក្រុមអ្នកការទូតរុស្ស៉ីជាបន្តបន្ទាប់ ក្រោមការសង្ស័យធ្វើសកម្មភាពចារកម្ម។ បើតាមទីក្រុងប៊ុយការ៉េស មកទល់ពេលនេះ ចំនួនបុគ្គលិក នៃស្ថានទូតរុស្ស៉ីនៅរ៉ូម៉ានី ត្រូវបានកាត់បន្ថយដល់ជាងពាក់កណ្តាលហើយ៕

ប្រភព Euronews ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img