30 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

ប្រជាជននៅខណ្ឌច្បារអំពៅម្នាក់លើកឡើងពីភាពខុសគ្នារវាងការហាត់ប្រាណនៅផ្ទះនិងការហាត់ប្រាណតាមសួនច្បារ

- Advertisement -spot_img

នាពេលបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋខ្មែរចាប់ផ្តើមចលនានៃការលេងកីឡា និងហាត់ប្រាណគួរឱ្យកត់សម្គាល់ ពិសេសតែងតែសង្កេតឃើញពួកគាត់ហាត់នៅតាមសួនច្បារសាធារណៈផ្សេងៗក្នុងក្រុងភ្នំពេញ។ ជាមួយគ្នានេះលោក សៅ ប៊ុនសុង អតីតជាងតខ្សែកាបទូរទស្សន៍ដែលតែងតែមកហាត់ប្រាណម្នាក់ៗឯងតាមបណ្តោយសួនច្បារកោះនរាបានលើកឡើងអំពីភាពខុសគ្នារវាងការហាត់ប្រាណនៅផ្ទះនិងការហាត់ជាមួយបរិយាកាសខាងក្រៅថាជំរុញការហាត់របស់លោកកើនទ្វេដង។ បុរសមានស្រុកកំណើតនៅស្រុកល្វាឯមបន្តថាពេលចេញមកហាត់ប្រាណនៅក្រៅ ឬតាមសួនច្បារបែបនេះវាធ្វើឱ្យលោកមានអារម្មណ៍ល្អពីបរិយាកាសជុំវិញខ្លួន មានទាំងខ្យល់ ទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យលោកជក់ហាត់ពី៣០នាទីឡើងដល់១ម៉ោងអ្វីក៏មាន។ លើសពីនេះលោកថាកន្លងមកតែងតែចល័តទីតាំងហាត់ផ្សេងៗពេលខ្លះទៅសួនច្បារវិមានឯករាជ្យ សួនបុរីប៉ែងហួតជាដើម។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img