31 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

ប្រកួតមិត្តភាពទេសចរណ៍រវាងក្រុមកីឡាបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំង និងក្រុមកីឡាតារាកម្ពុជា ដឹកនាំដោយលោកខេម ជាលទ្ឋផលពិន្ទុៈ ៣-៣

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសថាៈ( កីឡានាំមកនូវសុខភាព ចំណងសាមគ្គីភាព និងកាយសម្បទាមាំមួន) ។មានប្រសាស បែបនេះនៅក្នុងពិធីបើកការប្រកួតមិត្តភាព ទេសចរណ៍ រវាងក្រុមកីឡាបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំងនិងកីឡាបាល់ទាត់តារាកម្ពុជា ដឹកនាំដោយលោកខេម មកពីរាជធានីភ្នំពេញ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី ២៨ ខែសីហាឆ្នាំ២០២៤ ។ ពិធីនេះស្ថិត ក្រោមធិបតីភាពឯកឩត្តម ស៊ីវ រ៉ុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឩត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការចូលរួម ពីមន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថាការប្រកួតគ្នានៅរសៀលនេះគឺដើម្បីរឹតចំណងសាមគ្គីភាពរវាងក្រុមកីឡាករបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំង និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដឹកនាំដោយ លោកខេម ជាតារាចម្រៀងដ៏ល្បីមកពីរាជធានភ្នំពេញ ។ ការប្រកួតគ្នានៅរសៀលនេះដែរ គឺដើម្បីបំផុសចលនាឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីសុខភាពនិងជៀសឆ្ងាយពីគ្រឿងញៀន ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម សូមកោតសរសើរ ដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងប្រមាណជាង ៣០០នាក់ ដែលបានធ្វើដំណើរទស្សនកិច្ចតាមបណ្ដាខេត្តភូមិភាគឥសាន កាលពីពេលថ្មីៗនេះ។ ដើម្បី ចូលរួមជាមួយ រាជរដ្ឋាភិបាល ស្ដីពីមូលនិធិអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើផ្លូវថ្នល់ ក្នុងនាម ឯកឧត្តម អភិបាលខេត្ត សូមចូលរួមមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះចំនួន ៨០លានរៀលផងដែរ។

សូមបញ្ជាក់ថាការប្រកួតមិត្តភាពទេសចរណ៍ រវាងក្រុមកីឡាបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំងជាមួយក្រុមតារាកម្ពុជា ដឹកនាំដោយលោកខេម មកពីរាជធានីភ្នំពេញ ជាលទ្ធផល ៣ ស្មើ ។ អ្វីដែលជាការចាប់អារម្មណ៍ការប្រកួតបានស្ថិត ក្រោមតំណក់ភ្លៀង នារសៀលនោះ ក្រុមកីឡាបាល់ទាត់វ័យចាស់ ខេត្តកំពង់ឆ្នាំង គេឃើញ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ឋ អភិបាលខេត្តកំពង់ឆ្នាំង ជាកីឡាករ ពាក់អាវលេខ៨៩ និង អភិបាលក្រុង ស្រុក ជាច្រើនរូបទៀត ដែលសុទ្ឋតែជាកីឡាករមិនសូវបានហ្វឹកហាត់ ចំណែកក្រុមកីឡា តារាកម្ពុជា គេឃើញ លោក ខេម ពាក់អាវលេខ១០ និង លោក ប៊ីអាជី ពាក់អាវលេខ៩៩៩ ហើយនៅពេលដែលកីឡាករទាំងនោះទាត់បាល់ ឬ ពេលខ្លះរអិលដួលម្តងៗ ធ្វើឱ្យអ្នកទស្សនាសើចហោរ កងរំពងធ្វើឱ្យបរិយាកាស ការប្រកួររវាងកីឡាករទាំង២ក្រុម មានក្តីសប្បាយរីករាយក្រៃលែង បើទោះស្ថិតក្រោមតំណក់ភ្លៀង យ៉ាងណាក្តី៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img