យោងតាមប៉ូលិសអ៊ីស្រាអែល បានឱ្យដឹងថា បុគ្គលិកសន្តិសុខអ៊ីស្រាអែល ប្រាំមួយនាក់បានរងរបួស រួមទាំងមនុស្សម្នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារដោយការបាញ់ប្រហារមួយនៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយនៅភាគខាងត្បូងនៃទីក្រុងហ្សេរុយសាឡឹម។
ប៉ូលិសបាននិយាយថា មនុស្សបីនាក់បានមកដល់រថយន្តនៅប៉ុស្តិ៍ត្រួតពិនិត្យ ហើយបានបើកការបាញ់ប្រហារទៅលើមន្ត្រីដែលឈរជើងនៅទីនោះ។ ប៉ូលិសបាននិយាយថាអ្នកវាយប្រហារបីនាក់ត្រូវបានបាញ់សម្លាប់។
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីសបានឲ្យដឹងថា ជនស៊ីវិលពីរនាក់ផ្សេងទៀតបានរងរបួសស្រាល ហើយត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។
ប៉ូលិសបានបញ្ចេញរូបថតកាំភ្លើងដៃពីរដើម និងកាំភ្លើងM-16 មួយដើមដែលពួកគេនិយាយថាត្រូវបានគេប្រើក្នុងការវាយប្រហារ។



ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




