ប៉ូលីសហូឡង់បាននិយាយថា មនុស្សជាង ១៥០០នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មដោយក្រុមឧទ្ទាមអាកាសធាតុ Extinction Rebellion នៅទីក្រុងឡាអេ។
ក្រុមសកម្មជនបានបិទផ្នែកមួយនៃផ្លូវហាយវេនៅកណ្តាលទីក្រុងកាលពីថ្ងៃសៅរ៍ក្នុងការតវ៉ាប្រឆាំងនឹងការឧបត្ថម្ភធនឥន្ធនៈហ្វូស៊ីលរបស់ប្រទេសហូឡង់។
ប៉ូលីសបាននិយាយថា ពួកគេបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកក្រុមសកម្មជនដែលបិទផ្លូវធំមួយក្នុងទីក្រុង ហើយបានចាប់ខ្លួន “មនុស្សសរុបចំនួន 1,579 នាក់… 40 នាក់នឹងត្រូវបានកាត់ទោស” លើការចោទប្រកាន់ការបំផ្លិចបំផ្លាញ។
តារាល្បីហូឡង់ជាច្រើននាក់ស្ថិតក្នុងចំណោមបាតុករ រួមទាំង Carice van Houten ដែលត្រូវបានគេស្គាល់ថា Melisandre សម្តែងក្នុងរឿងភាគទូរទស្សន៍ដ៏ល្បី Game of Thrones ។ ទីភ្នាក់ងារសារព័ត៌មានហូឡង់ ANP បានរាយការណ៍ថា នាងត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ តើនាងស្ថិតក្នុងចំណោមអ្នកដែលនឹងត្រូវកាត់ទោសឬយ៉ាងណានោះទេ ?
ក្រុមយុទ្ធនាការបរិស្ថាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការរំខាន ការវាយលុកតាមផ្លូវថ្នល់ អាកាសយានដ្ឋាន និងបណ្តាញដឹកជញ្ជូនសាធារណៈផ្សេងៗៗទៀត ជាមួយនឹងសកម្មភាពតវ៉ាដោយផ្ទាល់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ប្រភព Twitter ប្រែសម្រួលដោយគិរីដងរែក




