33 C
Phnom Penh
Saturday, July 26, 2025
- Advertisement -spot_img

ប៉ូលិសថៃបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣ នាក់ពីបទលក់កាំភ្លើង និងគ្រាប់រំសេវដល់ក្មេងប្រុសអាយុ 14 ឆ្នាំម្នាក់

- Advertisement -spot_img

បាងកក (AFP) ប៉ូលិសថៃកាលពីថ្ងៃព្រហស្បតិ៍បានចាប់ខ្លួនបុរសបីនាក់ដែលត្រូវបានចោទប្រកាន់ពីបទលក់កាំភ្លើង និងគ្រាប់រំសេវដល់ក្មេងប្រុសអាយុ 14 ឆ្នាំម្នាក់ដែលត្រូវបានគេសង្ស័យថាបានធ្វើសកម្មភាពបាញ់ប្រហារសម្លាប់មនុស្សនៅផ្សារទំនើបបាងកក។

លោក Nopasin Poonsawas ស្នងការរងនគរបាលក្រុងបាងកកបានថ្លែង នៅខាងក្រៅស្ថានីយ៍នគរបាលមួយថា យោងតាមភ័ស្តុតាង តុលាការបានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដោយក្នុងនោះ ជនសង្ស័យពីរនាក់ គិតថា ជាអ្នកលក់កាំភ្លើង និងម្នាក់ទៀត គិតថា ជាអ្នកលក់គ្រាប់រំសេវ។

មន្ត្រីនៅក្នុងខេត្តយ៉ាឡា ភាគខាងត្បូងរបស់ប្រទេសថៃ បានចាប់ខ្លួនឪពុក និងកូនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយសង្ស័យថាបានលក់កាំភ្លើងឱ្យក្មេងប្រុសនោះ។អ្នកដើរទិញឥវ៉ាន់រាប់រយនាក់បានរត់គេចពីផ្សារទំនើបដោយមានការភ័យខ្លាច ខណៈដែលការបាញ់ប្រហារបានកើតឡើងនៅរសៀលថ្ងៃអង្គារ។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតកាន់កាំភ្លើងបាញ់នៅទីសាធារណៈ និងមានអាវុធគ្មានច្បាប់អនុញ្ញាត។ គាត់កំពុងទទួលការធ្វើតេស្ដវិកលចរិតដើម្បីមើលថា តើគាត់សម នឹងទទួលការជំនុំជម្រះ ដែរឬទេ ដោយគាត់ធ្លាប់ទទួលការព្យាបាល ជំងឺផ្លូវចិត្តប៉ុន្តែបានឈប់លេបថ្នាំហើយ។

យោងតាមមូលដ្ឋានទិន្នន័យអន្តរជាតិ ប្រទេសថៃមានកាំភ្លើងប្រហែល 10 លានដើមដែលកំពុងចរាចរ ពោលគឺមួយសម្រាប់ប្រជាពលរដ្ឋ 7 នាក់ និងជាអត្រាកម្មសិទ្ធិខ្ពស់បំផុតមួយនៅក្នុងតំបន់។

ក្នុងឆ្នាំ 2020 ទាហានម្នាក់បានបាញ់សម្លាប់មនុស្សចំនួន 29 នាក់នៅក្នុងការវាយលុកផ្សារទំនើបមួយនៅភាគឦសាននៃទីក្រុងនគររាជសីមា។ នាយករដ្ឋមន្ត្រីថៃលោកស្រី ស្រេតថាថាវីស៊ីន បានប្តេជ្ញាកាលពីថ្ងៃពុធថានឹងនាំយក “វិធានការបង្ការ” ដើម្បីទប់ស្កាត់សោកនាដកម្មបន្ថែមទៀត។

ប្រភពរូបចេញពី France24

ប្រភព France24 ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img