វាមានមនុស្សជាច្រើននាក់ ដែលកំពុងព្រួយបារម្ភក្នុងរឿងថា ពួកគេមិនទាន់មានគូស្រករដូចគេឯងនៅឡើយ…
គេហាក់ដូចជាកំពុងតែគិតថា ប្រហែលជាគេមានគុណវិបត្តិអ្វីមួយហើយ ទើបបានជាគេមិនទាន់ជួបគូ ខណៈដែលមិត្តភក្ដិរបស់គេបានរៀបការអស់ទៅហើយនោះ!
សូមមេត្តាក្រឡេកមើលទៅជាងរៀបឥដ្ឋដើម្បីធ្វើជាជញ្ជាំង។ លោកអ្នកឃើញទេថា ជាងតែងតែសម្លឹងរកបំណែកឥដ្ឋតូចៗ ដើម្បីយកមកដាក់ចន្លោះតូចៗ ជាជាងវាយបំបែកដុំឥដ្ឋទាំងមូល យកមកដាក់បំពេញចន្លោះដ៏តូចនោះ។
លោកអ្នកក៏ដូចជាបំណែកឥដ្ឋមួយដុំនោះដែរ ហើយលោកអ្នកគិតថា ខ្លួនមិនមានតម្លៃអ្វីសោះឡើយ តែនៅថ្ងៃណាមួយនោះ លោកអ្នកនឹងមានតម្លៃ ព្រោះក្នុងស្ថានភាពណាមួយនោះ វានឹងមានមនុស្សដែលឲ្យតម្លៃអ្នក និង ត្រូវការរូបអ្នកមកបំពេញជីវិតរបស់គេ ប្រៀបបីដូចជាបំណែកឥដ្ឋដូច្នោះដែរ។
សូមមេត្តាកុំអស់សង្ឃឹមឲ្យសោះ ទោះបីជាបច្ចុប្បន្ននេះ គេមិនឲ្យតម្លៃលោកអ្នកក៏ដោយ ក៏លោកអ្នកត្រូវតែសង្ឃឹមថា ថ្ងៃណាមួយ វានឹងមានមនុស្សម្នាក់ ដែលត្រូវការបំណែកឥដ្ឋនេះ យកទៅបំពេញចន្លោះដ៏តូចនោះដែរ ព្រោះមនុស្សម្នាក់នេះកំពុងតែសម្លឹងស្វែងរកអ្នកហើយទេតើ!
អត្ថបទដោយគិរីដងរែក