ប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកកំពុងស្ថិតក្រោមការវាយប្រហារ ដោយសារតែការអះអាងមិនពិតរបស់លោក ដូណាល់ ត្រាំ អំពីការបោះឆ្នោតនាពេលកន្លងមក ។
លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថាស្តីពីការការពារលទ្ធិប្រជាធិបតេយ្យថា “លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកកំពុងរងការវាយប្រហារ ដោយសារតែលោក ត្រាំ បដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២២ ព្រោះតែអតីតប្រធានាធិបតីរូបនេះបានអះអាងថា ការបោះឆ្នោតគឺមានភាពមិនក្រត្រី ជាពិសេសគឺការលួចសន្លឹកឆ្នោត” ។
លោក បៃដិន លើកឡើងថា ការអះអាងរបស់លោក ត្រាំ បានឲ្យជំរុញឲ្យមានការកើនឡើងដ៏គ្រោះថ្នាក់នៃអំពើហិង្សាផ្នែកនយោបាយ ក៏ដូចជាបំភិតបំភ័យអ្នកបោះឆ្នោតផងដែរ ។ ការធ្វើបែបនេះរបស់លោក ត្រាំ មានន័យថា លោកបដិសេធមិនទទួលយកឆន្ទៈរបស់ប្រជាជន ជាពិសេសគឺមិនស្មោះត្រង់នឹងរដ្ឋធម្មនុញ្ញរបស់យើង ។
លោកប្រធានាធិបតីបន្ថែមថា “ការបោះឆ្នោតឆ្នាំ ២០២០ គឺជាការបោះឆ្នោតដែលវាយប្រហារខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ។ ទោះយ៉ាងណា ខ្ញុំសូមអំពាវនាវដល់ប្រជាជនអាមេរិកទាំងអស់ មិនថាគណបក្សណាក៏ដោយ សូមបំពេញនូវពេលវេលាដ៏សំខាន់របស់ជាតិ គឺ ត្រូវ តែ បោះឆ្នោត ” ។
គួរបញ្ជាក់ថាការថ្លែងរបស់លោក បៃដិន បានកើតឡើងរយៈពេល៥ ថ្ងៃមុនការបោះ ឆ្នោតពាក់កណ្ដាលអាណត្តិស្របពេលដែល ប្រជាជន អាមេរិកនឹងជ្រើសរើសសមាជិកសភា និងមន្ត្រីក្នុងតំបន់ ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




