28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

បែកធ្លាយវីដេអូឃ្លិបតួឯកស្រីថៃល្បីម្នាក់បានដោះខោអាវត្រាំក្នុងទឹកអាង

- Advertisement -spot_img

កាលពីថ្ងៃ១៨ ខែសីហា តារាថៃ Ice Preechaya បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញអ៉ិនធើណេត បន្ទាប់ពីរូបនាងធ្វើការផ្សាយផ្ទាល់តាមរយៈកម្មវិធី TikTok នៅពេលដែលខ្លួនកំពុងងូតទឹកក្នុងអាង​ឯកជនមួយក្នុងផ្ទះរបស់នាងផ្ទាល់។

ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ ​កើត​ឡើង​នៅ​ពេល​ព្រឹក​ បន្ទាប់​ពីតួឯកស្រី ទើប​តែ​ភ្ញាក់​ពី​ដំណេក។ យ៉ាងណា នៅមុនពេលនាងសម្រេចចិត្តចូលបន្ទប់ទឹក Ice​ បានចាប់ផ្តើមធ្វើការផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រជជែកគ្នាលេងពីនេះពីនោះ។ ភ្លាមៗ នាងបានចូលត្រាំក្នុងអាងនិងលើកជើងដុសសាប៊ូ ធ្វើព្រងើយដោយមិនដឹងថា សកម្មភាពដ៏​រសើប​នេះត្រូវ​បាន​ផ្សាយ​ផ្ទាល់​អស់​រយៈពេល​ជាច្រើន​នាទី​ មុន​ពេល​ដែល​វា​ត្រូវ​បាន​លុប​ចោល។ ប៉ុន្តែ​វា​ក៏យឺត​ពេលទៅហើយ ខណៈ​អ្នក​មើល​មួយ​ចំនួន​បាន​ថត​វីដេអូ​នោះ ហើយ​បាន​ចែករំលែក​វា​យ៉ាង​រហ័ស​តាម​អ៊ីនធឺណិត។

ដោយឡែក សម្រាប់សាម៉ីខ្លួនដែលកំពុងមានរូបភាពនិងឃ្លិបបែកធ្លាយស្រាតត្រាំទឹកអាងឯណោះវិញ ហាក់មិនមានសកម្មភាពលើគណនីផ្ទាល់ខ្លួនឬ​បំភ្លឺ​ពី​រូបនាងនូវឡើយទេ។ ទស្សនិកជនមានតែលើកទឹកចិត្តនិងជូនពរនាងតាមរយៈបណ្ដាញសង្គមតែប៉ុណ្ណោះ។
រូបភាពដែលនាងបែកធ្លាយ។

សូមរម្លឹកដែរថា នាពេលកន្លងមកជីវិតរបស់តារាសម្ដែង ​Ice Preechaya រងនូវព្យុះភ្លៀងមិនចេះចប់មិនចេះហើយ ចាប់តាំងពីឆ្នាំ២០២៣មកម៉្លេះ។ លើកទីមួយនាងត្រូវគេយកឈ្មោះទៅពាក់ព័ន្ធនឹងថ្នាំស៊ី​យ៉ា​ន​​ដើម្បី​កម្ចាត់សត្វ​នៅ​ខាងក្រោយ​ផ្ទះ​​ដែលកាលណោះល្បីទូទាំងប្រទេស។ ក្រោយមក ម្តាយរបស់នាងស្រាប់តែធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីក ហើយ​ឪពុកត្រូវ​ចូល​បន្ទប់​វះកាត់​ភ្លាមៗ​ដោយ​សារ​គាំងបេះដូង ចំណែកមិត្តប្រុសក៏បានសុំនាងបែកផ្ទួនៗ ធ្វើឲ្យ Ice មានអារម្មណ៍ថាខ្លួនកំពុងធ្លាក់ចុះ​ រស់នៅគ្មានទីពឹងទំនាក់ច្បាស់លាស់ក្នុងជីវិត​ រហូតចង់បញ្ចប់ជីវិតនេះថែមទៀតផង៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img