31.3 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

បែកធ្លាយរឿង លោក យេត ហុន ជាមេឃុំប្រាសាទ ស្រុកសន្ទុក បានប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ក្នុងគម្រោងធ្វើផ្លូវប្រើប្រាស់ថវិកាឃុំសង្កាត់ដោយមិនដាក់ដេញថ្លៃ

- Advertisement -spot_img

កំពង់ធំ៖ យោងតាមប្រភពពីមន្ត្រីសាលាឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពគិរីដងរែកថា លោក មេឃុំ ប្រាសាទ ឈ្មោះ យេត ហុន បានប្រព្រឹត្តអំពើពុករលួយ និងទទួលបានលាភសក្ការៈពីម្ចាស់គម្រោងសាងសង់ផ្លូវថ្នល់ នៅក្នុងមូលដ្ឋាន ដែលធ្វើការសាងសង់នោះ គឺប្រើថវិការមូលនិធិរបស់ឃុំសង្កាត់។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងឃុំប្រាសាទ ស្រុកសន្ទុក មានគម្រោងសាងសង់ផ្លូវជាច្រើនដែលត្រូវស្ថាបនាដោយមូលនិធិឃុំ ប៉ុន្តែដោយមានការគុបគិតគ្នាជាប្រព័ន្ធ រាប់តាំងពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាននោះ ការស្ថាបនាផ្លូវទាំងនោះគេមិនបានធ្វើការដាក់ដេញថ្លៃជាសាធារណៈនោះទេ ដោយគេប្រគល់ទៅឲ្យក្រុមហ៊ុនដែលជាដៃគូរបរបស់ពួកគេធ្វើការសាងសង់តែម្តង។

ប្រភពបានបន្តថា ជាមួយគ្នានេះ តាមរយៈការសម្របសម្រួលរបស់លោកមេឃុំ ពួកគេក៏អាចប្រើប្រាស់រូបភាពសាងសង់មុន ទើបធ្វើពិធីដេញថ្លៃបង្រ្គប់កិច្ចជាក្រោយក៏មាន។ ជាក់ស្តែងគម្រោងផ្លូវក្រាលគ្រួសក្រហមមួយខ្សែនៅក្នុងភូមិសំពង់ ដែលកំពុងស្ថាបនានោះ ក៏គេមិនទាន់បានដាក់ដេញថ្លៃនោះដែរ ។ ប្រភពនិយាយថា “មិនដឹងថាផ្លូវនោះទំហំប៉ុនណា ប្រវែងប៉ុនណាទេ ព្រោះគេអត់ដេញថ្លៃទេ គេស៊ីមុនបានសងតាមក្រោយ។ តាមឮម៉ាគម្រោងគេរត់អស់ជាងម៉ាម៉ឺនដុល្លា។ ខ្ញុំអត់យល់ថា គេចាយលុយម៉េចទេ អាហ្នឹងឮថាតាហុន(មេឃុំ)គាត់អ្នកសម្របសម្រួល។

ខាងភ្នាក់ងារសារព័ត៌មានយើង បានទាក់ទងតាមទទូរស័ព្ទ ទៅលោក យេត ហុន មេឃុំប្រាសាទ ពាក់ព័ន្ធរឿងរាវខាងលើនេះដែរ តែគាត់បានឆ្លើយថា អ្នកណាចង់ដឹងអីឲ្យទៅសួរគាត់ តែគាត់មិនបានឆ្លើយរៀបរាប់នោះទេ និយាយបានមួយមាត់ពី គឺបិតទូរស័ព្ទតែម្តង។ ប្រហែលជាគាត់ដឹងខ្លួនទេដឹង បានជាមិនហ៊ាននិយាយច្រើន។

សូមស្តាប់សម្លេងលោក យេត ហុន មេឃុំប្រាសាទ តាមទូរស័ព្ទខាងក្រោម៖

ក្រុមអាជីវករ ដែលជាអ្នករកស៊ីដេញថ្លៃគម្រោងតាមភូមិឃុំនៅក្នុងខេត្តកំពង់ធំ បាននិយាយតៗគ្នាថា ករណីដេញថ្លៃគម្រោងសាងសង់ផ្លូវតាមភូមិឃុំនៅក្នុងខេត្តកំពង់ធំនេះ គឺគេនាំគ្នាគុបគិតគ្នាជាប្រព័ន្ធ តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ខេត្ត ស្ទើតែគ្រប់គម្រោងទៅហើយ ។សូមបញ្ញាក់ផងដែថា ក្រុមអាជីវករជាអ្នករកសុីដេញគម្រោងតាមភូមិឃុំក៏បាននាំគ្នា ធ្វើការ សំណូមពរដល់ក្រសួងមហាផ្ទៃ ជាពិសេសក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មេត្តាពិនិត្យករណីខាងលើផង។

សូមជម្រាបថា កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលដឹកនាំដោយលោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន នៃការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img