27.8 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

បែកធ្លាយបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃ ប៉ុន្តែមិនមានឈ្មោះកូនស្រី លោក ថាក់ស៊ីន

- Advertisement -spot_img

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេតថា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអាទិត្យថា ជួរគណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃនឹងត្រូវបានបង្ហាញក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃទៀត ខណៈតំណែងកំពូលៗដូចជា នៅក្រសួងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងដឹកជញ្ជូន សុទ្ធសឹងតែស្ថិតក្នុងជួរគណបក្សភឿថៃ ។

ទន្ទឹមនោះ ក៏មានការបែកធ្លាយបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីក្រៅផ្លូវការផងដែរថា ក្រៅពីជានាយករដ្ឋមន្ត្រី លោក សេតថា ក៏អាចនឹងកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយលោកនឹងមានអនុរដ្ឋមន្ត្រីចំនួន ៦ រូប ស្របពេលលោក Phumtham Wechayachai អាចនឹងក្លាយជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខណៈក្នុងបញ្ជីនោះគេមិនឃើញមានឈ្មោះកូនស្រីលោក ថាក់ស៊ីន កាន់តំណែងណាមួយឡើយ ។

ចំណែកលោក Anutin Charnvirakul នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក Pirapan Salirathavibhaga នឹងធ្វើជារដ្ឋមន្ត្រីថាមពល ខណៈលោក Patcharawat Wongsuwan ជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន។

ទោះយ៉ាងណា នេះគ្រាន់តែជាបញ្ជីក្រៅផ្លូវការប៉ុណ្ណោះ ខណៈសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃដែលដឹកនាំដោយលោក សេតថា ថាវីស៊ីន កំពុងស្ថិតនៅក្នុងការរៀបចំពិភាក្សាគ្នានៅឡើយ ហើយអាចចេញជាផ្លូវការរហូតដល់ចុងខែកញ្ញាខាងមុខឯណោះ ៕

ប្រភព NationalThailand ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img