33 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

បុណ្យវិសាខបូជា នឹងត្រូវប្រារព្ធពិធីជាផ្លូវការ នៅព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ

- Advertisement -spot_img

បើតាមគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ពិធីបុណ្យវិសាខបូជាឆ្នាំនេះ នឹងត្រូវប្រារព្ធពិធីជាផ្លូវការនៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ ស្ថិតក្នុងស្រុកពញាឮ ខេត្ត កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត។



សូមបញ្ជាក់ផងដែរថា បុណ្យវិសាខបូជាគឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះ ពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរម្លឹកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុង ខែពិសាខ ដូចគ្នាខុសតែឆ្នាំ ប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់“វិសាខបូជា” ជាពិធីបុណ្យសកលចំពោះបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនា ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធ ធ្វើបាននៅទូទាំងពិភពលោកទៀតផងដែរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img