ថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤«បុណ្យចូលឆ្នាំថ្មីចិន៖សកម្មភាពសង្គមរបស់ជនជាតិចិនដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ»ដែលស្នើសុំចុះបញ្ជីដោយប្រទេសចិនបានត្រូវអនុម័តក្នុងកិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិឱ្យដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។សូមបញ្ជាក់ថាគិតរហូតមកទល់បច្ចុប្បនេះប្រទេសចិនមានសម្បត្តិបេតិកភណ្ឌគម្រោងចំនួន៤៤បានត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិដែលជាចំនួនច្រើនជាងគេលើពិភពលោក។
បុណ្យចូលឆ្នាំថ្មីចិនគឺជាបុណ្យប្រពៃណីចិនមួយដែលមានអត្ថន័យដ៏ជ្រាលជ្រៅបំផុតមានខ្លឹមសារសម្បូរបែបបំផុតមានចំនួនមនុស្សចូលរួមអបអរសាទរច្រើនបំផុតនិងជះឥទ្ធពលទូលំទូលាយបំផុត។រាប់ពាន់ឆ្នាំកន្លងមកបុណ្យចូលឆ្នាំថ្មីចិនបានដើរតួនាទីសំខាន់ណាស់សម្រាប់ការបន្តវេននូវអរិយធម៌ប្រទេសចិន។ស្របនឹងក្របខ័ណ្ឌនៃការផ្សព្វផ្សាយបុណ្យចូលឆ្នាំចិននៅឯនាយសមុទ្រកាន់តែធំទូលាយពីមួយថ្ងៃទៅមួយថ្ងៃបុណ្យចូលឆ្នាំថ្មីចិនបានក្លាយទៅជាសញ្ញាវប្បធម៌ប្រទេសចិនដែលពិភពលោកទទួលស្គាល់និងឱ្យតម្លៃខ្ពស់ជាទូទៅ៕
ដោយគិរីដងរែក