25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

បារាំង ដាក់ពាក្យបណ្ដឹងទៅ FIFA និងចង់ទាមទារគ្រាប់បាល់ស្មើ ១-១ ជាមួយទុយនីស៊ី មកវិញ

- Advertisement -spot_img

សហព័ន្ធកីឡាបាល់ទាត់ បារាំង (FFF) បាននិយាយថ្ងៃពុធថាខ្លួនកំពុងដាក់ពាក្យបណ្ដឹងទៅកាន់ FIFA ដ្បិតគ្រាប់បាល់តាមស្មើចុងក្រោយដោយ កីឡាករ Antoine Griezmann មិនត្រូវបានអនុញ្ញាតបន្ទាប់ពីការត្រួតពិនិត្យវីដេអូ (VAR) នៃការប្រកួតWorld Cup ចុងក្រោយរបស់ពួកគេជាមួយទុយនីស៊ី។

Griezmann បានស៊ុតបាល់បញ្ចូលទីនៅក្នុងម៉ោងបន្ថែម៨ នាទីប៉ុន្តែ គ្រាប់បាល់ ត្រូវបានច្រានចោលដោយសារខ្សែប្រយុទ្ធរូប នេះត្រូវ បានគេចាត់ទុកថាឈរ នៅជំហរ offside នៅពេលដែលមិត្តរួមក្រុម Aurelien Tchouameni បញ្ជូនបាល់ចូលទៅក្នុងតំបន់នោះ។

បាល់នេះត្រូវបានប្លាតដោយខ្សែការពារទុយនីស៊ីចូលទៅជិតGriezmann ដែលនៅក្បែរនោះប៉ុន្តែការប្រឹងប្រែងមិនត្រូវបានអនុញ្ញាត ហើយទុយនីស៊ីបានឈ្នះការប្រកួត១-០ ដ៏ គួរឲ្យភ្ញាក់ផ្អើល។

យ៉ាងណាមិញសហព័ន្ធបាល់ទាត់បារាំង ជឿជាក់ថាអាជ្ញាកណ្ដាល និង VAR បានធ្វើឲ្យមានកំហុស បច្ចេកទេសក្នុងដំណើរការនេះ។

FFF បាន និយាយនៅក្នុង សេចក្ដីថ្លែងការណ៍មួយ ថា “ យើងកំពុងសរសេរពាក្យបណ្ដឹងមួយបន្ទាប់ពី គ្រាប់បាល់របស់ Antoine Griezmann ក្នុងគំនិតរបស់យើងវា គឺការបដិសេដែលមិនត្រឹមត្រូវ។ ពាក្យបណ្ដឹង នេះត្រូវតែដាក់ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពី ការ ហួចចុងក្រោយ”។

យោងតាមក្រុមជម្រើសជាតិបារាំងបានឲ្យដឹងថាអាជ្ញាកណ្ដាល Michael Conger បានអនុញ្ញាតឲ្យមានគ្រាប់បាល់បញ្ចូល ទីក្នុងម៉ោងបន្ថែមហើយបានចាប់ផ្ដើមការប្រកួតឡើងវិញមុនពេល ផ្លុំ ពេញ ម៉ោង។ បន្ទាប់មក Conger ត្រូវបានស្នើសុំដោយ VAR ដើម្បី ពិនិត្យមើលជំហររបស់ Griezmann ហើយបានទៅត្រួតពិនិត្យទីលានមុនពេលមិនអនុញ្ញាតគ្រាប់បាល់។

ច្បាប់ 1.10 ស្ដីពី VAR របស់ IFAB ចែងថា ប្រសិនបើការប្រកួតត្រូវបានចាប់ផ្ដើមឡើងវិញ VAR មិនអាចធ្វើអន្តរាគមន៍បានទៀត ទេ ដូច្នេះ យោងទៅតាមច្បាប់នៃ ហ្គេមអាជ្ញាកណ្ដាលមិនគួរត្រូវបានអនុញ្ញាតឲ្យពិនិត្យមើលគ្រាប់បាល់នោះទេ បន្ទាប់មក ច្រានចោល។

FFF បានផ្ញើ សេចក្ដីថ្លែងការណ៍របស់ពួកគេទៅកាន់ FIFA សុំឲ្យកែប្រែគ្រាប់បាល់ឡើងវិញ និងផ្ដល់ឲ្យបារាំងក្នុងលទ្ធផលស្មើ ១-១ ជាមួយទុយនេស៊ី។ នោះ នឹងផ្លាស់ប្ដូរពិន្ទុ ក្នុងតារាងពូល D សម្រាប់ទុយនីស៊ី និងបារាំងប៉ុន្តែ នឹងមិនផ្លាស់ប្ដូរកៅអីចុងក្រោយ ឬ ក្រុម ណាដែលឡើងទៅវគ្គបន្ត៕

ប្រភព Yahoo ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img