28.5 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

បារាំងចាប់ខ្លួនមនុស្ស១៥០នាក់ កំលុងបាតុកម្មហិង្សាយប់ថ្ងៃទីពីរ

- Advertisement -spot_img

រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសបារាំង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងសន្តិសុខបារាំងបានចាប់ខ្លួនមនុស្ស១៥០នាក់ កំលុងយប់ថ្ងៃទីពីរនៃបាតុកម្មហិង្សា ក្រោយការបាញ់សម្លាប់យុវជនម្នាក់ដោយប៉ូលិសបារាំង នៅជាយទីក្រុងប៉ារីស ក្នុងសប្តាហ៍នេះ។

រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បានប្រកាសអំពីតួលខក្រុមបាតុករដែលត្រូវបានចាប់ខ្លួន តាមរយៈសារនៅលើបណ្តាញ Twitter ដោយលោកបាននិយាយយ៉ាងដូច្នេះថា «យប់ថ្ងៃពុធសប្តាហ៍នេះ គឺជាយប់នៃអំពើហិង្សាមិនអាចអត់ឱនឱ្យបាន ប្រឆាំងមកលើនិមិត្តរូបនៃសាធារណរដ្ឋ ដោយសាលាក្រុង សាលារៀន ក៏ដូចជាស្ថានីយប៉ូលិស ត្រូវបានដុតបំផ្លាញ ឬរងការវាយប្រហារ។ អ្នកទាំងឡាយ ដែលមិនបានអំពាវនាវឱ្យមានការស្ងប់ស្ងាត់ គួរតែមានក្តីអាម៉ាស់ចំពោះខ្លួនឯង»។

អំពើហិង្សាបានកើតមាន បន្ទាប់ពីសាធារណ ជនបានផ្ទុះកំហឹងខឹងសម្បារ ជុំវិញហេតុការណ៍ដែលយុវជនម្នាក់អាយុ១៧ឆ្នាំ ត្រូវបានប៉ូលិសបាញ់សម្លាប់នៅ ឯតំបន់ណង់ទែរ (Nanterre) ស្ថិតនៅជាយទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ដោយសារតែមិនព្រមអនុវត្ត តាមបទបញ្ជារបស់ប៉ូលិស ដែលឱ្យរូបគេឈប់រថយន្តជាបន្ទាន់។ នាថ្ងៃពុធនេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានស្នើឱ្យកោះប្រជុំបន្ទាន់មួយផងដែរ ដើម្បីពិភាក្សាអំពីភាពវឹកវរ៕

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img