34.1 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

បវរកញ្ញាហុងកុង ត្រូវគេទម្លាយវីដេអូសិច

- Advertisement -spot_img

បវរកញ្ញាហុងកុង នាង Denice Lam ដែលទើបគ្រងមកុដ Miss Hong Kong មិនទាន់បានប៉ុន្មានខែផងនោះ ត្រូវជួបរឿងអាស្រូវជាហូរហែ រហូតពេលនេះនាងត្រូវគេទម្លាយវីដេអូសិច ធ្វើឱ្យកេរ្តិ៍ឈ្មោះចាប់ផ្ដើមរង្គោះរង្គើ នៅលើឆាកសម្រស់ជាតិ និងអន្តរជាតិ។

រាជិនីសម្រស់ វ័យ ២៧ឆ្នាំ កំពុងជាប់គាំងនៅក្នុងភាពចម្រូងចម្រាសទាក់ទងនឹងវីដេអូសិច ដែលត្រូវប្រព័ន្ធផ្សព្វផ្សាយបន្តចែករំលែកយ៉ាងផុសផុលពេញបណ្ដាញសង្គម ប៉ុន្តែសាមីខ្លួនបានបដិសេធថា ឃ្លីបអាសអាភាសនោះគឺជាស្នាដៃកាត់តប៉ុណ្ណោះ។

បវរកញ្ញា Denice បាន លើក ឡើងប្រឆាំងនឹងឃ្លីបដែលបែកធ្លាយ នៅ ក្នុង បទសម្ភាសន៍ តាម ប្រព័ន្ធ ផ្សព្វផ្សាយ ដោយនាង បាន បញ្ជាក់ ថា មនុស្សស្រីនៅក្នុងវីដេអូសិច មិនមែន ជានាងនោះ ទេ ហើយដើម្បីការពារមុខមាត់របស់បវរកញ្ញារូបនេះ ខាងទូរទស្សន៍ TVB បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិស ដើម្បីធ្វើការស៊ើបអង្កេត។

បើយោងតាមប្រភពព័ត៌មាពី HK01 បានឱ្យដឹងបន្ថែមថា ក្រៅពីវីដេអូសិច ជនអនាមិកដែលបានទម្លាយឃ្លីប ក៏បានផ្ញើរូបថតបវរកញ្ញា Denice ពីរសន្លឹកផងដែរ ដើម្បីបញ្ជាក់ថាឃ្លីបរបស់គេគឺជាឃ្លីបដែលមិនបានកាត់ត។ រូបថតទាំងនោះបានបង្ហាញពីមុខមាត់របស់ស្ត្រីនៅក្នុងវីដេអូ និងរូបថតមួយទៀតបង្ហាញពីស្ត្រីពាក់អាវទ្រនាប់កំពុងនៅជាមួយបុរស។

បន្ទាប់ពីទទួលបានរូបថត HK01 បានរាយការណ៍ថា រូបថតស្ត្រីដែលបានផ្តល់ឱ្យដោយជនអនាមិកនោះ ពិតជាមានមុខមាត់ដូចបវរកញ្ញា Denice បេះបិទ ប៉ុន្តែពួកគេសង្ស័យថា ជារូបកាត់តចេញពីខ្សែភាពយន្ត AV របស់ជប៉ុន៕

ប្រភព AsiaOne ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img