ម្ចាស់ជ័យលាភីបវរកញ្ញាជប៉ុន ដើមកំណើត អ៊ុយក្រែនបានលះបង់ចោល មកុដរបស់នាង បន្ទាប់ពីមានរបាយការណ៍លេចចេញពីទំនាក់ ទំនងស្នេហា ជាមួយវេជ្ជបណ្ឌិតដែលរៀបការ ហើយ។ ការតែងតាំងនាង Karolina Shiino កាលពីខែមករា បានបង្កឱ្យមានការជជែក វែកញែក បន្ទាប់ពីក្រុមស្តាំនិយមមួយចំនួន បានចោទសួរ អំពីដំណែងដែលត្រូវបានប្រគល់ ជូនពលរដ្ឋជប៉ុន ដែលមានសញ្ញាតិជប៉ុន។ រឿងអាស្រូវមួយបានផ្ទុះឡើង ជុំវិញជីវិតឯក ជនរបស់នាង នៅពេលដែលទស្សនាវដ្ដីប្រចាំ សប្ដាហ៍ Shukan Bunshun បានរាយការណ៍អំពីទំនាក់ទំនង ក្រៅអាពាហ៍ពិពាហ៍ដែលជាបម្រាមសម្រាប់បេក្ខនារីបវរកញ្ញាដែលត្រូវមានក្រមសីលធម៌ស្អាតស្អំ។ សមាគមបវរកញ្ញា ជប៉ុន បាននិយាយកាលពីថ្ងៃចន្ទថាខ្លួនបានទទួលយកសំណើរពីនាង Shinoដើម្បីប្រគល់មកុដវិញ ដោយហេតុផលផ្ទាល់ខ្លួន ដោយបន្ថែមថា នឹងមិនមានបវរកញ្ញាជប៉ុនសម្រាប់ឆ្នាំ 2024 ទេ។

នាង Shino បាននិយាយថា នាងចង់សុំទោស ចំពោះអ្នកដែលពាក់ព័ន្ធ រួមទាំងប្រពន្ធរបស់បុរសនោះផងដែរ។ ដំបូងឡើយ “ខ្ញុំមិនអាចនិយាយការ ពិតបានទ ដោយសារតែភាពចលាចល និងការភ័យខ្លាច ខ្ញុំសុំទោសចំពោះអ្នកដែលជឿ លើខ្ញុំ និងគាំទ្រខ្ញុំ”។ ជាតារាម៉ូដែលបានផ្លាស់ ពីអ៊ុយក្រែនទៅប្រទេសជប៉ុននៅអាយុប្រហែល ៥ ឆ្នាំ បានសរសេរថា “ខ្ញុំគិតពី ស្ថានការណ៍យ៉ាងធ្ងន់ធ្ងរ ហើយបានបោះបង់តំណែង Miss Japan Grand Prix»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ទីភ្នាក់ងាររបស់នាង Shino បាននិយាយថានាងបានជួបបុរសនោះ ដោយដឹងថា គាត់បានលែងលះប្រពន្ធរួចហើយ ប៉ុន្តែបានបន្តទំនាក់ទំនងបន្ទាប់ពីដឹងថា គាត់បានរៀបការហើយ។ បវរកញ្ញាជប៉ុនត្រូវបានប្រារព្ធឡើងដំបូងក្នុងឆ្នាំ១៩៥០ ហើយមកុដត្រូវបានផ្ដល់រង្វាន់សម្រាប់ “សម្រស់បែបជប៉ុន” ដែលមាន”សម្រស់ក្នុងរូបរាង និងសម្រស់នៃការ ប្រព្រឹត្ត”។

បន្ទាប់ពីការតែងតាំងនាង Shiino បានទាក់ទាញការចាប់អារម្មណ៍លើអ៊ីនធឺណិត មនុស្សបានថ្លឹងថ្លែងយ៉ាងរហ័ស ប្រព័ន្ធផ្សព្វផ្សាយសង្គម។ “វាមិនសំខាន់ទនៅលើថា តើនាងជាជនជាតិយូដា-អ៊ុយក្រែន ឬអត់ប៉ុន្តែខ្ញុំមិនអាចទទួលយកចរិតរបស់នាងបានទេ ហេតុអ្វីបានជានាងជាបវរកញ្ញាជប៉ុន?” អ្នកប្រើប្រាស់ម្នាក់បានសរសេរនៅលើ X។ អ្នកផ្សេងទៀតបានសរសេរគាំទ្រនាង Shiino នៅលើ Instagram របស់នាង ដោយ និយាយថា “អ្នកមានស្មារតីជាជនជាតិជប៉ុ ន។ ខ្ញុំគិតថា រឿងឯកជនផ្ទាល់ខ្លួនបែបនេះ មិនគួរជាហេតុផលឱ្យអ្នកចុះចេញពីតំណែងនោះទេ ប៉ុន្តែនេះ គឺជាប្រទេសជប៉ុន”៕
ប្រភព CNA ប្រែសម្រួលដោយគិរីដងរែក




