26.1 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបដាក់ឱសានវាទអោយរំសាយការជួបជុំនៅថ្ងៃទី៣០ ខែសីហា នេះ

- Advertisement -spot_img

មានប្រជាពលរដ្ឋបាននាំគ្នាធ្វើដំណើរចាកចេញ ពីចម្ការម្រេច របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅតំបន់ភ្នំគូលែន ស្ថិតនៅភូមិថ្មជល់ឃុំត្បែងស្រុកបន្ទាយស្រី ខេត្តសៀមរាបជាបណ្ដើរៗហើយ។ចំណែកអាជ្ញាធរមានសមត្ថកិច្ចចាប់ផ្តើមដាក់កម្លាំងយាមកាមនៅជិតតំបន់នោះ នឹងត្រៀមអនុវត្តឱសានវាទ របស់រដ្ឋបាលខេត្តផងដែរ ។ការដាក់កំហិតឱ្យបញ្ឈប់ការជួបជុំនិងការបោះតង់ស្នាក់នៅ ចាប់ពីថ្ងៃទី៣០ខែសីហាឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់។

សូមជម្រាបថារដ្ឋបាលខេត្តសៀមរាបអោយលោកខឹម វាសនា បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ពីព្រោះការជួបជុំពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតរបស់លោក ទៀ សីហាអភិបាលខេត្តសៀមរាប ជម្រាបជូនទៅលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី២៩ខែសីហាឆ្នា២០២២។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img