37.5 C
Phnom Penh
Wednesday, March 25, 2026
- Advertisement -spot_img

បទវិភាគ៖ ឱបក្រសោបពិភពលោក​តាមរយៈ “ភាពប្រាកដប្រជា” ប្រទេសចិន​ចារទំព័រថ្មីនៃ​កិច្ច​សហប្រតិបតិ្តការ​ប្រកប​ដោយ​ភាព​បើក​ទូលាយ

- Advertisement -spot_img

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនដែលបើកធ្វើនៅក្រុង​ប៉េកាំង​នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ អ្នក​ទទួល​ខុសត្រូវ​នៃ​សហគ្រាស​ពាហុជាតិ​ចំនួនជិត​មួយរយ​សហគ្រាស​បាន​ជួប​ជុំ​គ្នានៅប្រទេសចិន​ក្នុងរដូវ​ផ្ការីក ។
មូលហេតុ​នៅពីក្រោយ​នេះ គឺ​ប្រសាសន៍របស់​លោក Li Qiang នាយករដ្ឋមន្ត្រីចិន​ថ្លែង​ក្នុ​ងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិន ពោលគឺ ប្រទេស​ចិន​ខិតខំប្រឹង​ប្រែង​ធ្វើ​ជា​ “មូលដ្ឋានគ្រឹះនៃភាពប្រាកដប្រជា” និងជា “កំពង់ផែដ៏មានស្ថិរភាព”របស់ពិភពលោក ។ ភាពប្រាកដប្រជា​និង​ស្ថិរភាព​នេះ បានមកពីភាពនឹងនរផ្នែកយុទ្ធសាស្រ្តរបស់ “ផែនទី​ចង្អុលបង្ហាញផ្លូវមួយសន្លឹកគូសវាស់ដល់ទីបញ្ចប់ ” ។


គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥មិនត្រឹមតែជា​ផែន​ទីចង្អុលបង្ហាញផ្លូវសម្រាប់​ការ​អភិវឌ្ឍ​ចិន ហើយ​ក៏​​ជា​កាលានុវត្ត​ភាពថ្មី​សម្រាប់​ការ​អភិ​វឌ្ឍ​សកលផងដែរ ។ លោកOliver Blume ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន​រថយន្តVolkswagen បាន​ថ្លែង​ថា “ប្រទេស​ចិន​ធ្វើ​ការ​រៀបចំចាត់ចែងដោយមានការគ្រោង​ទុក​ ​តាម​រយៈផែនការ​៥ឆ្នាំ ព្រម​ទាំង​បាន​កំណត់​កិច្ច​ការ​អាទិភាពយ៉ាង​ច្បាស់លាស់ ។ នៅប្រទេស​ចិន​ យើងបាន​ឃើញ​ភាពសកម្ម​បំផុត​ នោះគឺ​រដ្ឋបាល​តាមតំបន់​នានា​បាន​បង្ហាញឱ្យ​ឃើញនូ​វវិន័យខ្ពស់និងសមត្ថភាពអនុវត្តខណៈពេល​ជំរុញ​កិច្ច​ការ​ពាក់ព័ន្ធ ។​​” ភាពប្រាកដប្រជា​និង​ស្ថិរភាព​បែប​នេះ មក​ពីសក្តានុពល​ខ្លាំង​នៃទីផ្សារ​​ដ៏ធំធេង​របស់​ចិន​ ។ ក្នុង​នាម​ជា​អង្គភាព​សេដ្ឋកិច្ច​ធំទីពីរ​នៅលើ​ពិភពលោក ទីផ្សារ​ចិន​មិន​ត្រឹមតែមាន​​ទ្រង់ទ្រាយ​ធំ​ ហើយ​ក៏មាន​សក្តានុពល​ខ្លាំង ។ ក្នុង​អំឡុង​ពេល​អនុវត្ត​ផែនការ​អភិវឌ្ឍ​ន៍៥ឆ្នាំ​ទី​១៤ ផលិតផលក្នុងស្រុកសរុបគិត​ជា​មធ្យម​ក្នុងមនុស្សម្នាក់របស់ប្រទេសចិនបានកើនឡើងពី ១ម៉ឺន​ដុល្លារអាមេរិក​ ដល់ជាង ១ម៉ឺន៣ពាន់ដុល្លារអាមេរិក​ ការប្រើប្រាស់ទំនិញកំពុងមាននិន្នាការឆ្ពោះទៅរកភាពថ្មីនិងគុណភាពខ្ពស់ ការប្រើប្រាស់ផ្នែក​សេវាកម្មមានកំណើនរឹងមាំ ។ ឆ្នាំ​នេះ រដ្ឋាភិបាល​ចិន​នឹង​ចាត់​ទុក​ “ការ​ខិត​ខំប្រឹងប្រែងកសាង​ទីផ្សារ​ក្នុង​ស្រុក​ដ៏​ខ្លាំង​ក្លា​ ”ជា​ភារកិច្ច​ចម្បង ដើម្បីធ្វើ​ឱ្យ​សហគ្រាសពហុជាតិ​កាន់តែច្រើន​រកឃើញ​កាលានុវត្តភាព​រួម​កាន់តែច្រើន​ ។
ភាពប្រាកដប្រជា​និង​ស្ថិរភាព​បែប​នេះ មក​ពីកម្លាំង​ជាក់ស្តែង​ផ្នែក​ច្នៃប្រឌិត​ថ្មី​ដ៏​ខ្លាំង​ក្លា​របស់​ចិន​ ។


“ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពរស់រវើក​និងសមត្ថភាពរបស់មនុស្សយន្តទាំងនេះ!” នៅខែ​កុម្ភៈឆ្នាំ​នេះ បន្ទាប់​ពីបាន​ទស្សនា​ការ​សម្តែង​របស់​មនុស្សយន្ត​នៃ​ប្រទេស​ចិន លោកស្រី Claudia Berger-Koch អគ្គនាយកនៃក្រុមហ៊ុនHPPរចនាស្ថាបត្យកម្ម លីមីតធីត របស់ប្រទេស​អាល្លឺម៉ង់​មាន​ចំណាប់អារម្មណ៍ដូច​ពោល​ខាង​លើ​ ។ នៅក្រសែភ្នែក​របស់វិនិយោគិនបរទេស ប្រទេស​ចិន​មិន​ត្រឹម​តែជា​ “រោងច្រក​សកល​”ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជា​វេទិកា​សម្រាប់​ប្រើប្រាស់​ការ​ច្នៃប្រឌិត​ថ្មី​ឈានមុខ​លើ​ពិភពលោកទៅទៀត ។ ភាពប្រាកដប្រជា​និង​ស្ថិរភាព​បែប​នេះ មក​ពីទ្វារ​របស់​ចិន​ដែល​បើក​កាន់តែទូលំទូលាយ ។ ចាប់ពីកំពង់ផែពាណិជ្ជកម្មសេរីហៃណានដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេស ដល់​ការ​អនុវត្ត​ «មាតិកាឧស្សាហកម្ម​​លើកទឹក​ចិត្ត​ឱ្យ​សហគ្រឹន​បរទេស​បណ្តាក់​ទុន​ (ឆ្នាំ​២០២៥)» ប្រទេស​ចិន​បាន​បញ្ចេញ​សញ្ញា​យ៉ាង​ច្បាស់ថា ទ្វារ​សម្រាប់​ការ​បើក​ទូលាយ​របស់​ប្រទេស​ចិន​នឹង​មិន​បិទ​ទេ ផ្ទុយទៅវិញ​​នឹង​បើកចំហរឹតតែធំឡើងៗ ។


ក្រុមហ៊ុន BASF របស់ប្រទេស​អាល្លឺម៉ង់នឹង​រៀបចំធ្វើ​ពិធីបើក​មូលដ្ឋាន​នៅក្រុង​Zhanjiang នា​ពេល​ខាង​មុខ​ ទីស្នាក់ការកណ្តាលនៅភាពខាងត្បូងរបស់​ចិន​របស់​ក្រុម​ហ៊ុន​ KONE Elevators Co.,Ltd ដែល​ឋិត​នៅខេត្ត​ក្វាងទុងនឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅចុង​ខែ​មីនា ក្រុម​ហ៊ុន អេលី លីលី​ ដែល​ជា​ក្រុមហ៊ុនឱសថយក្សរបស់​សហរដ្ឋអាមេរិកប្រកាស​នឹង​បណ្តាក់ទុន​៣០០០លាន​ដុល្លារអាមេរិក​ ក្រុមហ៊ុន​ AstraZeneca របស់ប្រទេស​អង់គ្លេស​នឹង​បង្កើត​មូលដ្ឋាន​ផលិត​ឱសថនៅក្រុង​ ក្វាងចូវ និង​ក្រុង​សៀងហៃ ។ល។ ពីខែ​មក​រាដល់​ខែ​កុម្ភៈឆ្នាំ​នេះ នៅប្រទេស​ចិន​ បាន​បង្កើត​សហគ្រាសថ្មី​ដែល​បណ្តាក់ទុន​ដោយ​សហគ្រឹន​បរទេស​ចំនួន​៨៦៣១សហគ្រាស បានកើន​ឡើង​១៤ភាគរយ​បើ​ប្រៀង​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​ ។ សហគ្រាសពហុជាតិ​ជា​ច្រើន​នាំ​គ្នា​ទៅធ្វើ​អាជីវកម្ម​នៅប្រទេ​សចិន​ ហាក់ដូច​ជាបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើទីផ្សារចិនដោយប្រើប្រាក់​ទុន​ពិតប្រាកដ។ ប្រកា​រនេះ​បាន​បង្ហាញថា ការ​បើក​ទូលាយ​និង​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ឈ្នះ-ឈ្នះ ទើប​ជា​ចរន្តដ៏សំខាន់​​ក្នុង​យុគសម័យ​នេះ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img