28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

បទយកការណ៍៖ ប.ស.ស. ជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីចង្កូមមច្ចុរាជ

- Advertisement -spot_img

ស្វាយរៀង៖ កម្មការិនី ប៊ុន សម្ភស្ស ធ្វើការនៅរោងចក្រ Elite ក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់ ខេត្តស្វាយរៀង លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួយរូបនាងឱ្យរួចផុតពីចង្កូមមច្ចុរាជហើយបានវិលត្រឡប់មកជួបជុំកូនៗ និងឪពុកម្តាយវិញ ក្រោយពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ បើសិនអត់មាន បសស ជួយ និយាយទៅ បសស មានគុណសម្បត្តិខ្លាំងហ្មង បានជួយជីវិតខ្ញុំដល់សព្វថ្ងៃហ្នឹង»។

ស្របនឹងសមិទ្ធផលមួយឆ្នាំនៃអាណត្តិថ្មី៖ បុគ្គលស្វ័យនិយោជន៍ អាជីវករតាមកញ្ច្រែងល្អី និងរបរតូចតាចថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលផ្តល់ការថែទាំសុខភាពដែលជារឿងប្រវត្តិសាស្ត្រនៅកម្ពុជា

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន ឬហៅថា បុគ្គលស្វ័យនិយោជន៍ បានសម្ដែងក្ដីរីករាយយ៉ាងខ្លាំង ដោយពួកគាត់បានចាត់ទុកថា វាជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជាដែលបានផ្ដល់ប័ណ្ណប.ស.ស. សម្រាប់អាជីវករតាមកញ្ច្រែងល្អី និងអ្នកមានមុខរបរតូចតាចផង ខណៈពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្ដល់ការគាំពារសុខភាពពួកគាត់។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បងរបបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍តាមរបបភាគទានដោយស្ម័គ្រចិត្ត គេសង្កេតឃើញថា បុគ្គលស្វ័យនិយោជន៍មានការសប្បាយរីករាយយ៉ាងខ្លាំង និងនាំគ្នាសម្រុកមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានឱកាសទទួលបានការគាំពារសុខភាព និងប្រាក់បំណាច់មាតុភាពដូចជាមន្រ្តីរាជការដែរ។

អ្នកស្រី លៀង លីនដា ជាអាជីវករលក់ដូរនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ក៏ដូចជាអាជីវករជាច្រើនទៀតក្នុងរាជធានីភ្នំពេញបានបង្ហាញអារម្មណ៍ពិតថា ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះមិនធ្លាប់នឹកស្មានថា ត្រឹមជាពលរដ្ឋអាជីវករធម្មតាមានមុខរបរតិចតួចនៅផ្ទះ ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស.បានដែរ។

អ្នកស្រីបន្តថា ប័ណ្ណ ប.ស.ស.ពិតជាសំខាន់ណាស់សម្រាប់អ្នកស្រី ព្រោះវាអាចជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់នៅពេលអ្នកស្រីឈឺទៅពេទ្យ។ ពិសេសពេលសម្រាលកូនមិនអស់ថ្លៃ ហើយថែមទាំងបានប្រាក់ឧបត្ថម្ភពី ប.ស.ស. ទៀត ដោយអ្នកស្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់។
អ្នកស្រី លីនដា បញ្ជាក់ថា៖«ពេលយើងទៅពិនិត្យសុខភាព ឬក៏ទៅព្យាបាល គឺយើងមិនចាំបាច់ចំណាយលុយផ្ទាល់ខ្លួនទេ ព្រោះយើងជាសមាជិកប.ស.ស។ កន្លងមក ខ្ញុំគិតថា ខ្ញុំគ្មានឱកាសទទួលបានប័ណ្ណ ប.ស.ស. នោះទេ ដោយសារយើងមិនមែនជាបុគ្គលិកក្រុមហ៊ុន តែពេលនេះខ្ញុំមិនមានការព្រួយបារម្ភទៀតទេ ព្រោះប.ស.ស. អាចជួយសម្រាលបន្ទុកគ្រួសារខ្ញុំបានច្រើន»។

អាជីវករលក់ដូរតាមផ្លូវវ័យ ៥៦ឆ្នាំឈ្មោះ ផាន ភី កំពុងអង្គុយរង់ចាំការចាប់លេខរៀងចូលស្នើសុំប័ណ្ណ ប.ស.ស. នៅរាជធានីភ្នំពេញបាននិយាយថា លោក និងភរិយាបានធ្វើដំណើរពីក្រុងអរីយក្សត្រមកស្នើសុំប័ណ្ណ ប.ស.ស. នៅភ្នំពេញ។ លោកបានដឹងច្បាស់ពីអត្ថប្រយោជន៍របស់ ប.ស.ស. ទាក់ទងការថែទាំសុខភាព និងព្យាបាលជំងឺ។

លោកបន្តថា កន្លងមកមិនបានដឹងពីថាប្រជាពលរដ្ឋដែលកំពុងប្រកបរបរតាមផ្លូវអាចស្នើសុំប័ណ្ណ ប.ស.ស. បានទេ ព្រោះមានតែមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុន ប៉ុន្ដែពេលនេះវាជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា ក៏ដូចជារូបលោកដែរ។

លោកបានទទួលព័ត៌មានពីបណ្ដាញសង្គម និងអ្នកជិតខាងនិយាយប្រាប់ ទើបលោកប្រញាប់នាំភរិយាមកស្នើសុំប័ណ្ណ ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងពីរនាក់។ លោកទាំងពីរនាក់ប្ដីប្រពន្ធមានវ័យកាន់ចំណាស់ ហើយក៏មានជំងឺប្រចាំកាយច្រើនផងដែរ។

លោកបញ្ជាក់ថា៖«ខ្ញុំក៏ចង់នាំម្ដាយខ្ញុំមកធ្វើប័ណ្ណ ប.ស.ស. ដែរ ព្រោះគាត់ឧស្សាហ៍ទៅពិនិត្យជំងឺ ហើយត្រូវចំណាយលុយជាច្រើនទាំងទិញថ្នាំពេទ្យ សេវាពិនិត្យ និងសេវាព្យាបាល ប៉ុន្ដែប្រសិនបើម្ដាយខ្ញុំមានប័ណ្ណ ប.ស.ស. ដែរ គឺនឹងកាត់បន្ថយការចំណាយយ៉ាងច្រើន។ ឥឡូវនេះ គាត់នៅផ្ទះ តែខ្ញុំ និងប្រពន្ធខ្ញុំមកធ្វើសិន រួចហើយចាំនាំគាត់មកពេលក្រោយទៀត»។

អាជីករ កែវ សុវណ្ណរិទ្ធ ជាអ្នកលក់ដូរនៅតាមផ្លូវបាននិយាយទាំងទឹកមុខសប្បាយរីកយាយថា លោកបានប្រកបមុខរបបរលក់បាយនៅតាមផ្លូវអស់រយៈពេល ៦ឆ្នាំហើយ ទើបតែទទួលបានប័ណ្ណ ប.ស.ស. ទេ ដោយសារកន្លងមក លោកមិនធ្លាប់ដឹងថាអាជីវករដូចពួកលោក ក៏អាចទទួលបានប័ណ្ណប.ស.ស. ដែរ។

លោកធ្លាប់តែលឺថា ប័ណ្ណ ប.ស.ស. អាចទទួលបានសម្រាប់តែមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុន ប៉ុន្ដែពេលនេះលោកក៏អាចទទួលបានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាពដូចទៅនឹងមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើជាសមាជិក ប.ស.ស. ដទៃទៀតដែរ។

លោក សុវណ្ណរិទ្ធ បញ្ជាក់ថា៖«អាជីវករគ្រប់គ្នា គួរតែទៅស្នើសុំប័ណ្ណ ប.ស.ស. ដើម្បីបានក្លាយជាសមាជិក និងអាចប្រើប្រាស់សេវាកម្មតាមរយៈការពិនិត្យសុខភាព និងការព្យាបាលជំងឺ។ ខ្ញុំទើបតែបានស្នើសុំប័ណ្ណ ប.ស.ស. ដែរ ហើយក៏បានប្រើប្រាស់ពីរលើករួចមកហើយ វាពិតជាជួយសម្រួលបន្ទុកខ្ញុំបានច្រើនពិតមែន»។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ៤០៤ ៤៥៧នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៧នាក់។

ក្នុងនោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទទួលបានដោយចំណាយត្រឹម ១៥ ៦០០ រៀលក្នុង ១ខែតាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img