រាជធានីភ្នំពេញ៖ ឯកឧត្ដម បណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការរិះគន់ជាថ្មីថា មិនគួរណាតារា ៗ និង យុវវ័យមួយចំនួននាំគ្នាលេងបាញ់ទឹកប្រើកាំភ្លើងជ័ររបស់ថៃ និងបាតម្ស៉ៅសោះ ព្រោះខេត្តសៀមរាបមួយគួរតែលេងអ្វីដែលជាវប្បធម៌ របស់ខ្មែរដូចជាលេងបោះអង្គុញឬប្រើក្អមដាក់ទឹកស្រោចឱ្យត្រជាក់ៗ ។
បណ្ឌិតសភាចារ្យ សុខ ទូច ពោលថាការអភិរក្សពិតជាសំខាន់នៅតំបន់សៀមរាបតែ « ពេលចូលឆ្នាំខ្មែរទាំងតារា និងពលរដ្ឋខ្លះប្រើ កាំភ្លើងជ័រថៃបាញ់ទឹកនៅសៀមរាបម៉េចមិនប្រើក្អមខ្មែរ » ។
លោក សុខ ទូច បានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្តីពីទេសចរណ៍កម្ពុជា ក្នុងបរិបទកូវី ដ -១៩ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២ លោកថារឿងបាញ់ទឹកនៅអង្គវត្ត អត់អាចបាញ់បានទេព្រោះ ជាកន្លែងវប្បធម៌ តើស្ថាប័នពាក់ព័ន្ធទៅណាអស់ ? ចេះអុំទូកតាមព្រែក តាមអីប៉ុន្តែឲ្យទៅបាញ់កាំភ្លើងខ្មែរ យើងអត់បានទេណា៎ យកកាំភ្លើងទៅបាញ់អត់បានទេគឺជាការមើលងាយបំផុត ។
លោកបានបន្ថែមថា រឿងអ្នកឯងទៅលេងខេត្តណា បានប៉ុន្តែខេត្តសៀមរាបអ្នកឯងគួរកុំលេងបែបហ្នឹង ព្រោះជាមជ្ឃមណ្ឌលវប្បធម៌ សូមអ្នកឯង យកចេញពីវប្បធម៌ នៃអង្គវត្តមកលេងជួយផ្សព្វផ្សាយឲ្យខ្មែរយើងស្គាល់ពីវប្បធម៌ខ្មែរមានដំរីយ៉ាងម៉េច ? ជិះដំរីយ៉ាងម៉េច? ជិះគោយ៉ាងម៉េច? ជិះសេះយ៉ាងម៉េច? នេសា ត្រីយ៉ាងម៉េច?
ជាក់ស្តែង លោកបន្តថា « ព្រឹកមិញខ្ញុំ បើកឡានមកខ្ញុំ រំភើបប្រជាជននៅខាងក្រោមបាននេសាទត្រីញាំមកហើយខ្ញុំរំភើបខ្ញុំដឹងថា ខ្ញុំ មានគ្រោះថ្នាក់ប៉ុន្តែ ខ្ញុំរីករាយនៅពេលខ្មែរបានទទួលត្រីទាំងអស់គ្នាមិនមែនបានត្រីចិញ្ចឹមពីស្រះ » នេះជាការចង់បានរបស់ខ្ញុំ ។
សូមបញ្ជាក់ថា ៖ នាឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃ និងថ្ងៃអាទិត្យ ១ ថ្ងៃ ទៀត ពោលគឺចាប់ពីថ្ងៃ ទី ១៤-១៧ ខែមេសា នេះនៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរសរុបចំនួន ៥,១៧ លាននាក់បានដើរកម្សាន្ត និងចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥,៣៦៧,១១៥ ដុល្លារ ៕
លោកសុខ ទូច ថាមុនកូវីដ អ្នកក្រមើលជំងឺនៅខ្មែរមធ្យមទៅវៀតណាម- ថៃ អ្នកមានទៅសាំងហ្គាពួ-បារាំង
ដោយ គីរីដងរែក