29 C
Phnom Penh
Thursday, March 13, 2025
- Advertisement -spot_img

បច្ចេកទេសអ្នកចិត្តសាស្ត្រ ជួយគ្រប់គ្រងកំហឹងបានយ៉ាងល្អ

- Advertisement -spot_img

កំហឹងវាអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ហើយជាការពិតណាស់ វាប៉ះពាល់អវិជ្ជមានដល់ខ្លួនយើង និងអ្នកដែលនៅជុំវិញ យ៉ាងខ្លាំង។ ប៉ុន្តែដូចដែលអ្នកបានដឹងហើយថាខឹង វាមិនតែងតែជាអ្វីដែលយើងអាចគ្រប់គ្រងបានទេ។

ខាងក្រោមនេះគឺជាវិធី៤យ៉ាងពីអ្នកចិត្តសាស្រ្ត Rubin Koddam ដើម្បីជួយយើងគ្រប់គ្រង ឲ្យកាន់តែងាយស្រួលក្នុងការ គ្រប់គ្រង កំហឹងរបស់អ្នក។

១ ដឹងពីសញ្ញាព្រមានពីកំហឹងរបស់អ្នក

ជំហានដំបូងគឺត្រូវដឹងពីកំហឹងខ្លួនឯង។ ទទួលស្គាល់សញ្ញាព្រមានថាអ្នកកំពុងស្ថិតនៅចំណុចនៃការខឹងសម្បារដូចជាចាប់ផ្ដើម និយាយ ខ្លាំងៗ ចាប់ផ្តើមធ្វើសកម្មភាពគំនិតអវិជ្ជមានចូលមក បេះដូងលោតញាប់មុខឡើងកម្ដៅជាដើម។ ព្យាយាមសង្កេតមើលខ្លួនឯង សាកល្បងសួរមិត្តភក្តិឬមនុស្សជុំវិញខ្លួន។ អ្វីក៏ដោយដែលបង្ហាញថាអ្នកនឹងខឹងហើយរៀនគ្រប់គ្រងវាឲ្យកាន់តែងាយស្រួល។

២ ដឹងពីរបៀបវាយតម្លៃកំហឹងខ្លួនឯង

ស្រមៃមើលថាតើអ្នកខឹងប៉ុណ្ណា ដោយការវាយតម្លៃវាប្រហែលជា ០-១០ ឧទាហរណ៍ ការខកចិត្តចំពោះរឿងតូចតាច។ បន្តិចហើយមានអារម្មណ៍ខឹងមិនពេញចិត្តប្រហែលបានតែ ១-៣ តែបើមិនពេញចិត្តខ្លាំងអាចឡើងដល់ ៧៨៩ ដូច្នេះយើងដឹងថាយើងពិតជាខឹងឬអត់។ ក្នុងកម្រិតនៃកំហឹងនេះ យើងប្រហែលជាអាច និយាយដោយមិនដឹងខ្លួនដាក់នរណាម្នាក់ក៏មាន។

៣ ដើរទៅកន្លែងស្ងាត់

កំហឹងដែលបណ្ដាលមកពីស្ថានភាពមួយចំនួនដូចជាការឈ្លោះប្រកែកគ្នាការវាយតប់គ្នាស្ថានភាពច្របូកច្របល់នាំឲ្យយើងខឹង។ វិធីមួយល្អ វាមានន័យថាការដើរចេញពីស្ថានភាពដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នក។

៤ ស្វែងរកវិធីសាស្រ្តដែលសក្ដិសម នឹងយើងបំផុត

ជាចុងក្រោយព្យាយាមស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នក។ តើយើងអាចគ្រប់គ្រងកំហឹងនេះបានយ៉ាងដូចម្តេច ជាការជួសជុលដង្ហើ របស់យើងស្រមៃមើលកន្លែងសន្តិភាព? និយាយទៅកាន់ខ្លួនអ្នកទៅឆ្ងាយ ហើយធ្វើអ្វីដែលអ្នកចូលចិត្ត ព្យាយាមរកវិធីគ្រប់គ្រងកំហឹងរបស់អ្នក៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img