28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

បង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនិងរបាំងអួននៅឃុំផ្លូវទូកស្រុកកំពង់លែងកើតឡើងក្នុងរដូវបិទនេសាទ

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង របាំងសាច់អួន និងរបាំស្បៃមុង ប្រមាណប្រមាណជាង ២ពាន់ម៉ែត្រ ត្រូវបានសមត្ថកិច្ចចំរុះដឹកនាំដោយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចុះបង្ក្រាប នៅក្នុងភូមិសាស្ត្រ ឃុំផ្លូវទូកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៤។

លោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដោយទទួលបានការណែនាំពីឯកឧត្តម គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ៥ ខែកញ្ញានេះសមត្ថកិច្ចចំរុះសរុបចំនួន ៣៥ នាក់ បានប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន ៧គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង និងរបាំងសាច់អួន ចាប់ពីចំណុចផ្លូវដំរីរហូតដល់ តំបន់អភិរក្ស អតីតឡូនេសាទលេខ ១ ស្ថិតក្នុងភូមិថ្នល់ឈើទាល និង ភូមិស្លត ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ។
ជាលទ្ធផលបាន បង្ក្រាបនិងបំផ្លាញចោលនៅនឹងកន្លែងរបាំងសាច់អួនប្រវែង ១ ២០០ម៉ែត្រប ង្គោល៧២០ ដើម លបលូសាច់អួន១៦លប .បង្ក្រាប  របាំងស្បៃមុង ប្រវែង ៨០០ ម៉ែត្របង្គោល ៣០០ដើម លបលូស្បៃមុង ៨ លប ហ្នឹងចាក់លែងកូនត្រីចំរុះ ទម្ងន់ ៨៤០ គីឡូក្រាមចូល ទន្លេធម្មជាតិវិញ។

លោកអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមបញ្ឈប់ការនេសាទដោយប្រើប្រាស់របាំងសាច់អួនប្រវែង និងរបាំងស្បៃមុងក្នុងរដូវមេនេសាទបន្តទៀត ដែលអាចប្រឈមនឹងទោសទណ្ឌតាមផ្លូវច្បាប់។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img