30 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

បង់ក្លាដែស សម្លឹងមើលការនាំចូរអង្ករពីកម្ពុជា

- Advertisement -spot_img

កម្ពុជាបានជំរុញអ្នកវិនិយោគបង់ក្លាដែសប្រមូលផលពីសក្តានុពលក្នុងវិស័យស្រូវអង្ករដោយការសាងសង់ម៉ាស៊ីនកិនស្រូវនិងការទិញ អង្ករពីកសិករកម្ពុជា។ សំណើនេះត្រូវបានលោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងជំនួបជាមួយលោក Mohammed AbdulHye ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំកម្ពុជា ។

លោក វេង សាខុនមានប្រសាសន៍ថាគោលបំណង នៃកិច្ចប្រជុំនេះគឺដើម្បីរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២លើការ នាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសបង់ក្លាដែស ។ តម្រូវការអង្ករកម្ពុជាកំពុងកើនឡើងជាលំដាប់ពីប្រទេស ដែលមានអសន្តិសុខ ស្បៀងដើម្បីផ្គត់ផ្គង់ប្រជាជនរបស់ខ្លួន ។ លោករដ្ឋមន្ត្រីបន្តថាកម្ពុជាមានអាហារជាង៦ លានតោន ហើយកំពុងលើកកម្ពស់ការវេចខ្ចប់ ប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ការនាំចេញ។ កម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ដើម្បី ពេញតម្រូវការអង្កររបស់បង់ក្លា ដែសផងដែរ ។

ទោះបីជាទិន្នផលកសិកម្មរបស់ប្រទេសបង់ក្លាដែសជាពិសេសផលិតកម្មស្រូវបានកើនឡើង៣ដងចាប់តាំងពីឆ្នាំ
១៩៧១ ក៏ដោយក៏ការផ្គត់ផ្គង់មិនបានឆ្លើយតបទៅនឹងតម្រូវការដែល កំពុងកើនឡើងរបស់ប្រជាជនបង់ក្លាដែសចំនួន១៦០លាននាក់ ។ ប្រទេសបង់ក្លាដែសត្រូវបានគេរំពឹងថានឹងនាំចូលអង្ករពី១ទៅ១,៥ លានតោនជារៀងរាល់ឆ្នាំ ។

កិច្ចប្រជុំ នេះ នឹងផ្តល់ឱកាសឱ្យភាគីបង់ក្លាដែសយល់កាន់ តែច្បាស់អំពីយន្តការ និងលក្ខខណ្ឌតម្រូវ សម្រាប់ការរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ លើការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសបង់ក្លាដែស ។

លោករដ្ឋមន្ត្រីបញ្ជាក់ថាមានជម្រើស២ សម្រាប់ភាគីបង់ក្លាដែសពិចារណា ។
ទី ១ ៖ ប្រើប្រាស់យន្តការដែលមានស្រាប់ដើម្បីសំដៅលើកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដែលមានសមត្ថភាពនិង លទ្ធភាពផ្គត់ផ្គង់ទីផ្សារតាមតម្រូវការនិងតម្រូវការរបស់ភាគីបង់ក្លាដែស ។ ទី២ ៖ បច្ចុប្បន្នកម្ពុជាមានសហគមន៍កសិកម្មជាង១០០០ កន្លែងនៅ ទូទាំងប្រទេសដូច្នេះអ្នកវិនិយោគបង់ក្លាដែសអាចមកបណ្តាក់ទុន ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ តាមរយៈការបង្កើតឃ្លាំងម៉ាស៊ីនកិនស្រូវនិងទិញស្រូវដោយផ្ទាល់ពីសហគមន៍កសិកម្មជាពិសេសការ ស្តុកការកិននិងការនាំចេញអង្ករ ដោយផ្ទាល់ទៅបង់ក្លាដែសឬរៀបចំកិច្ចសហប្រតិបត្តិការជាមួយកសិករកម្ពុជាតាមរយៈកសិកម្មតាមកិច្ចសន្យារវាងកសិករបង់ ក្លាដែស និងកសិករកម្ពុជា ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លា ដែសលោក Abdul Momen កាលពីថ្ងៃទី១ ៥ ខែកក្កដា ក្នុងដំណើរទស្សនកិច្ចរយៈពេល២ ថ្ងៃចុងក្រោយនៅកម្ពុជា ។

ក្នុងជំនួបនោះលោកMomen បាននិយាយអំពីចេតនារបស់បង់ក្លាដែសក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យផ្សេងៗជាពិសេសពាណិជ្ជកម្ម និងសន្តិសុខស្បៀងជាការឆ្លើយតបទៅនឹងការឡើងថ្លៃម្ហូបអាហារ៕


ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img