29.4 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

បក្ស Pheu Thai នឹងមិនរត់ចោលលោក Pita ជួបឧបសគ្គរាំងស្ទះក៏ដោយ

- Advertisement -spot_img

លោក ឆុនឡាណាន បាននិយាយថា គណបក្ស Pheu Thai នៅតែបន្តទទួលស្គាល់ភាពស្រ បច្បាប់របស់គណបក្ស Move Forward ក្នុងនាមជាគណបក្សស្នូល ដែលមានសិទ្ធិដឹកនាំបង្កើតរដ្ឋាភិបាលថ្មី ដោយសារ Move Forward ជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា កាលពីអំលុងការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា។ ជាមួយគ្នានេះ លោកបានច្រានចោល សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកមួយចំនួន ដែលថាបក្ស Pheu Thai អាចនឹងផ្លាស់ប្តូរទៅនៅខាងផ្សេង ជាសេចក្តីរាយការណ៍ព័ត៌មានដែលគ្មានមូលដ្ឋាន។ បើតាមការយល់ឃើញរបស់លោក ឆុនឡាណាន វាក៏ទំនងជារឿងមិនអាចទៅរួចផងដែរ ដែលគណបក្ស Move Forward នឹងផ្លាស់ប្តូរ គោលជំហរទៅធ្វើជាបក្សប្រឆាំងវិញនោះ។

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីនៅក្នុងប្រទេសថៃ ត្រូវធ្វើឡើងក្នុងសំឡេងរួមគ្នារវាងរដ្ឋសភាដែលមានសមាជិក៥០០នាក់ និងព្រឹទ្ធសភាដែលមានសមាជិក២៤៩នាក់។ សមាជិករដ្ឋសភា ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតរបស់ប្រជាជន ខណៈសមាជិក ព្រឹទ្ធសភា គឺត្រូវបានតែងតាំងដោយយោធាថៃ។ ដូច្នេះដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តី លោក Pita ត្រូវការសំឡេងគាំទ្រសរុបយ៉ាងតិច៣៧៥សំឡេង ពីតំណាងរាស្រ្តសរុប (សមាជិករដ្ឋសភានិងព្រឹទ្ធសភារួមបញ្ចូលគ្នា)។

យ៉ាងណាមិញ ក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Pita ទទួលបានការគាំទ្រត្រឹមតែ៣២៤សំឡេងប៉ុណ្ណោះ ដោយនៅខ្វះចំនួន៥១សំឡេងទៀត។ តំណាងរាស្រ្តថៃសរុប៧០៥នាក់ ក្នុងចំណោម៧៤៩នាក់ បានចូលរួមបោះឆ្នោតរើសនាយករដ្ឋមន្រ្តី ហើយក្នុងនោះរួមមាន ១៨២នាក់ ដែលបានបោះក្នុងសំឡេងប្រឆាំង និង១៩៩នាក់បានបោះក្នុងសំឡេងអនុបវាទ។ ហេតុនេះហើយ សភាថៃនឹងត្រូវបើកសម័យ ប្រជុំរួម ដើម្បីបោះឆ្នោតសាជាថ្មីម្តងទៀត នៅថ្ងៃទី១៩ ខែកក្កដា ខណៈវាមិនទាន់ច្បាស់នៅឡើយទេថា តើលោក Pita នឹងត្រូវចាត់តាំងជាបេក្ខជននាយករដ្ឋមន្រ្តីម្តងទៀត ហើយអាចមានបេក្ខជនផ្សេងចូលរួមប្រកួតប្រជែង ដែរឬយ៉ាងណា៕

ប្រភព DW ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img