23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

បក្សយោបាយមួយចំនួន ត្រៀមឃោសនាបោះឆ្នោតទ្រង់ទ្រាយ ធំ និង តូច

- Advertisement -spot_img

ខណៈពេលដែលគណបក្សនយោបាយមួយចំនួនគ្រោងធ្វើយុទ្ធនាការទ្រង់ទ្រាយធំ សម្រាប់ការបោះឆ្នោត ឃុំ សង្កាត់ នាពេលខាងមុខ គណបក្សនយោបាយខ្លះ សម្រេចចិត្តធ្វើយុទ្ឋនាការតាមក្រុមតូច ៗ ទៅកាន់មូលដ្ឋានដើម្បីស្វែងរកការគាំទ្រ បេក្ខជនរបស់ពួកគេ ។

មិនថាជាយុទ្ធនាការ ទ្រង់ទ្រាយធំឬតូចក៏ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ . ជ . ប ) និងអង្គការមិនមែន រដ្ឋាភិបាលកំពុងអំពាវនាវ ឱ្យគណបក្សនានាបង្ហាញការគោរពគ្នា ការយោគយល់ និងការអធ្យាស្រ័យ គ្នាក្នុងការថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ សាធារណៈ ។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ា យុត្តិ បាននិយាយថា ពួកគេបានត្រៀមខ្លួន និងរង់ចាំថ្ងៃចូលមកដល់ខណៈដែល ថ្នាក់ដឹកនាំបានកំណត់ក្រុម និងតួនាទីរបស់សមាជិកទាំងអស់រួចហើយស្របតាមតួនាទីរបស់ខ្លួនសម្រាប់ការងារ និងសកម្មភាពដែល ត្រូវអនុវត្តក្នុងឃុំសង្កាត់បោះឆ្នោតរៀងៗខ្លួន ។ លោកបានបន្ថែមថាពួកគេក៏បាន បោះពុម្ព ខិត្តប័ណ្ណ និងបដារាប់លានសន្លឹក ដែលបង្ហាញពីគោលនយោបាយរបស់គណបក្សសម្រាប់ ចែកចាយដែរ ។

លោកថាគណបក្សភ្លើងទៀន នឹងមិនជួបជុំគ្នាទ្រង់ទ្រាយធំនោះទេ ប៉ុន្តែ នឹងបែងចែកសមាជិករបស់ខ្លួនជាក្រុមតូចៗ ដើម្បីចុះទៅ មូលដ្ឋានដោយផ្ទាល់ដើម្បីធ្វើយុទ្ធនាការដោយប្រើម៉ូតូ និងរថយន្តរបស់ពួកគេ ។

លោកបានបន្ថែមថា ៖ « គណបក្សរបស់យើងមិនទាន់សម្រេចថាត្រូវប្រើប្រព័ន្ធផ្សព្វផ្សាយ សម្រាប់យុទ្ធនាការរបស់ពួកគេឬអត់ទេ ដោយសារពួកគេ ចាប់អារម្មណ៍លើការផ្សព្វផ្សាយតាមរយៈ Facebook , YouTube , Twitter, Tik Tok និងប្រព័ន្ធផ្សព្វផ្សាយ សង្គម ផ្សេងទៀត » ។

លោក ញឹក ប៊ុន ឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបាននិយាយថាគណបក្សលោកមិនមានគម្រោងធ្វើយុទ្ធនាការ ទ្រង់ទ្រាយធំនោះ ទេ ប៉ុន្តែថ្នាក់ដឹកនាំនឹងបែងចែកសមាជិកជាក្រុមដែលមានសមាជិកប្រហែល១៥ នាក់ ដើម្បីជួបអ្នកបោះឆ្នោតតាមមូលដ្ឋាន ។

លោកបន្ថែមថា ៖ « វាកាន់តែល្អ ដែលបេក្ខជន និងសមាជិកចុះ ទៅជួបប្រជាពលរដ្ឋ ហើយពន្យល់ពួកគេពីគោលនយោបាយរបស់ គណបក្សរបៀបបោះឆ្នោត និងលេខរៀងគណបក្សនៅលើសន្លឹកឆ្នោត » ។

អ្នកនាំពាក្យគណបក្សហ៊្វុន ស៊ិនប៉ិច លោកញឿន រ៉ាដែន បានថ្លែងថាគណបក្សបាន ត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោត និងការ សម្រួលយុទ្ធនាការបោះឆ្នោតរបស់ខ្លួន ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ គ្រោងនឹងជួបអ្នកបោះឆ្នោតនៅតាមខេត្ត ដើម្បីស្វែងរកការគាំទ្របេក្ខជន ។

លោកបានមានប្រសាសន៍ថា ៖ « ប្រសិនបើ គ . ជ . ប អនុញ្ញាត គណបក្ស ហ៊្វុន ស៊ិនប៉ិច គ្រោងនឹងរៀបចំក្បួនដង្ហែយុទ្ធនាការធំ ៗ ចំនួនពីរនៅថ្ងៃដំបូង និងថ្ងៃចុងក្រោយ នៃយុទ្ធនាការ » ។

លោកបានបន្ថែមថា គណបក្ស នេះមានយុទ្ធសាស្ត្របង្ហាញឲ្យម្ចាស់ឆ្នោតឃើញពីគោលបំណងបក្ស ។ លោកថា ៖ « យើងរំពឹងថា នឹង ទទួលបានការគាំទ្រច្រើនពីប្រជាជនក្នុងតំបន់ដែលជារាជានិយម » ។

អ្នកនាំពាក្យ គ . ជ . ប លោក ហង្សពុទ្ធា បាននិយាយកាលថា គ.ជ.ប បានកំណត់កាលបរិច្ឆេទ ដែលនឹងអនុញ្ញាតឱ្យគណបក្ស នយោបាយដែលបានចុះឈ្មោះទាំង១ ៧ ធ្វើយុទ្ធនាការឃោសនា។

លោកថា គណបក្ស នយោបាយអាចចាប់ផ្តើម ឃោសនារកសំលេងឆ្នោតរបស់ខ្លួនចាប់ពី ថ្ងៃ ទី ២ ១ ខែ ឧសភា ដែលមានន័យ ថា១ ៥ ថ្ងៃមុន ថ្ងៃ បោះឆ្នោត ។

លោកពុទ្ធា ថ្លែងថា ៖ « ខ្ញុំសូមអំពាវនាវឲ្យគ្រប់គណបក្ស នយោបាយ គោរពគ្នា ទៅវិញទៅមកយោគយល់អធ្យាស្រ័យគ្នា រក្សា សណ្តាប់ធ្នាប់ សាធារណៈ សន្តិសុខ និងសុវត្ថិភាព សម្រាប់ទាំងអស់គ្នា » ។

នាយកប្រតិបត្តិ គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌នៅកម្ពុជាលោកសម គន្ធា មីបាននិយាយថាគណបក្សនយោបាយទាំងអស់ត្រូវតែត្រៀមខ្លួនឱ្យបានល្អដើម្បីទទួលបានអ្នកបោះ ឆ្នោតមុនពេលចាប់ផ្តើមយុទ្ធនាការបោះឆ្នោត ។

លោកបាន ជំរុញឲ្យបេក្ខជននិងគណបក្សធ្វើយុទ្ធនាការរបស់ខ្លួនទៅតាមច្បាប់ ។

គណបក្សទាំងអស់ត្រូវ គោរពច្បាប់បោះឆ្នោតយោគយល់អធ្យាស្រ័យនិងគោរគ្នាទៅវិញទៅមកព្រោះកន្លង មកមានជម្លោះពាក្យសំដី ។ លោកបន្ថែមថាធ្វើអ្វី ៗ គ្រប់យ៉ាងតាមច្បាប់ប្រសើរជាងដើម្បីបញ្ចៀសការប្តឹង ផ្តល់និងខាតពេលវេលានិងថវិកា ។

លោក គន្ធា មី ជំរុញឲ្យអាជ្ញាធរពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាការបោះឆ្នោតដោយរលូន និងសន្តិភាព៕

ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img