30 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

នៅឆ្នាំ២០២២កម្ពុជានឹងទទួលបានកំណើនការវិនិយោគខ្ពស់

- Advertisement -spot_img

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) បានដាក់ការរំពឹងទុកខ្ពស់ថា នៅឆ្នាំ២០២២នេះ កំណើនវិនិយោគិនបរទេសដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា នឹងកើនឡើងជាងឆ្នាំ២០២០ និង ២០២១។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានថ្លែងប្រាប់អ្នកសារព័ត៌មានគីរីដងរែកថា ក្តីរំពឹងនេះកើតឡើងចំពេញដែលពលរដ្ឋកម្ពុជាទូទាំងប្រទេសបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ជិតសម្រេចបានតាមគោលដៅ រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសធំៗមួយចំនួនបានចូលជាធរមានផងដែរ។

លោកបន្តថា «ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានទទួលការវិនិយោគពីអ្នកវិនិយោគបរទេសសរុបជាង ២.៤ ពាន់លានដុល្លារអាមេរិក និងមាន ការ ចុះ ឈ្មោះ តាម ប្រព័ន្ធ អ៊ីនធឺណិត ជាង ១ ម៉ឺន រួច ទៅ ហើយ ជាមួយ ក្រសួង សេដ្ឋកិច្ច»។

លោកបានបន្ថែមថា“ខ្ញុំគិតថាឆ្នាំនេះគឺជាឆ្នាំដ៏ល្អសម្រាប់កម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគបរទេស ខណៈដែលនៅឆ្នាំ ២០២១ វត្តមានរបស់អ្នកវិនិយោគ និងពាណិជ្ជករនឹងបន្តមកបណ្តាក់ទុននៅកម្ពុជាដោយគ្មានសញ្ញាធ្លាក់ចុះ ទោះបីវិបត្តិកីវីដ១៩ បាននិងកំពុងធ្វើឱ្យខូចសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក៏ដោយ”។

សូមជម្រាបថា យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ ២០២១ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ ដែលមានតម្លៃជិត ៤ ពាន់លានដុល្លារ និងបង្កើតការងារបានជិត ១០ ម៉ឺនកន្លែង។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ ២០២១ ការអនុម័តគម្រោងវិនិយោគសរុបបានថយចុះចំនួន ៧៧ គម្រោង បើធៀបនឹងគម្រោងវិនិយោគចំនួន ២៣៨ ក្នុងឆ្នាំ ២០២០ ក្នុងនោះទុនវិនិយោគសម្រាប់ឆ្នាំ ២០២១ មានជិត ៤ពាន់លានដុល្លារ ធ្លាក់ចុះជិតពាក់កណ្តាលនៃទឹកប្រាក់វិនិយោគចំនួន ៨,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០៕


ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img