26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

នោះវីវរហើយពូទីន ! រុស្ស៊ីចាប់ផ្ដើមភ័យស្លនស្លោ បានដាក់ពង្រាយទាហាន 30,000 នាក់ឡើងវិញទៅកាន់តំបន់ Kursk ចំពេលមានការលុកលុយ៉ាងខ្លាំងក្លារបស់អ៊ុយក្រែន

- Advertisement -spot_img

ឧត្តមសេនីយ៍ឯក Oleksandr Syrskyi បាននិយាយកាលពីថ្ងៃទី 27 ខែសីហាថា គោលបំណងមួយក្នុងចំណោមគោលបំណងនៃប្រតិបត្តិការតំបន់ Kursk Oblast របស់អ៊ុយក្រែនគឺដើម្បីបង្វែរកងកម្លាំងរុស្ស៊ីយ៉ាងច្រើនពីវិស័យផ្សេងទៀត ជាចម្បងពីផ្នែក Pokrovsk និង Kurakhove ក្នុងតំបន់ Donetsk Oblast ។

លោក Syrskyi បានបន្តទៀតថា នៅពេលដែលមានការលុកលុយពីទីក្រុង Kyiv ចូលទៅក្នុងតំបន់ Kursk ឈានចូលដល់សប្តាហ៍ទី 4 របស់ខ្លួន អ៊ុយក្រែនកំពុងគ្រប់គ្រងលើផ្ទៃដី 1,294 គីឡូម៉ែត្រការ៉េ និងការតាំងទីលំនៅចំនួន 100 រួមទាំងទីក្រុង Sudzha ផងដែរ។ ទាហានរុស្ស៊ីសរុបចំនួន ៥៩៤ នាក់ត្រូវបានចាប់ខ្លួន នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក ។

ការថ្លែងនៅឯវេទិកាបានបញ្ជាក់ថា “អ៊ុយក្រែន 2024 នេះ ពិតជាខ្លាំង មានឯករាជ្យ” នៅទីក្រុង Kyiv លោក Syrskyi បាននិយាយថា ទីក្រុងម៉ូស្គូបានដាក់ពង្រាយកងទ័ពរបស់ខ្លួនឡើងវិញប្រហែល 30,000 នាក់ពីវិស័យផ្សេងទៀតទៅកាន់ទិសដៅ Kursk ហើយចំនួននេះកំពុងកើនឡើង។ ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីបានដាក់ពង្រាយកម្លាំងយោធាជាច្រើន ដើម្បីត្រៀមប្រយុទ្ធដ៏ធំបំផុតរបស់ខ្លួននៅក្នុងទីក្រុង Pokrovsk ។

លោក Syrskyi បានបន្តទៀតថា “សត្រូវកំពុងព្យាយាមដកកម្លាំងយោធាចេញពីទិសដៅផ្សេងទៀត ហើយផ្ទុយទៅវិញ វាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងទីក្រុង Pokrovsk” ។

យោងតាមប្រភពពីលោក ឧត្តមសេនីយរបស់រុស្ស៊ីបានឲ្យដឹងថា រស្សីបានកាត់បន្ថយសកម្មភាពរបស់ខ្លួននៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ប៉ុន្តែនៅតែបន្តរុលទៅមុខនៅតំបន់ Zaporizhzhia Oblast ដោយព្យាយាមដណ្តើមទឹកដីនៅជិតភូមិ Robotyne មកវិញ ។ លោកបាននិយាយថា នៅក្នុងតំបន់ Kherson ដែលកាន់កាប់ដោយផ្នែក កងកម្លាំងយោធារបស់ទីក្រុងមូស្គូ កំពុងព្យាយាមដណ្តើមយកមកវិញនូវតំបន់កោះមួយនៅជិតដីសណ្ដទន្លេ Dnipro ។

ប្រភព K News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img