មាត្រា ២(៤)នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បានហាមឃាត់ នូវការប្រើ កម្លាំងប្រឆាំង នឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ហើយ សេចក្ដីព្រាងស្ដីពីការប្រកាសសិទ្ធិ និងភារកិច្ចរបស់រដ្ឋឆ្នាំ ១៩៤៩ បានបញ្ជាក់ច្បាស់ថាការទទួលបាននូវដែនដីដោយរដ្ឋណាមួយ តាមមធ្យោបាយគំរាមកំហែង ឬការប្រេីកម្លាំងឬតាមមធ្យោបាយផ្សេងទៀតដែលផ្ទុយនឹងច្បាប់អន្តរជាតិ នឹងមិនត្រូវបានទទួលស្គាល់ ឡើយ ។
រ៉ូដេហ្សៀ(Rhodesia) បានប្រកាស ឯករាជ្យរបស់ខ្លួនជាឯកតោភាគី ក្នុងឆ្នាំ ១៩៦៥ ហើយជាច្រើនឆ្នាំក្រោយមករ៉ូដេហ្សៀមិនទទួលបាន នូវការទទួលស្គាល់ពីបណ្ដារដ្ឋទាំងឡាយសោះឡេីយទោះបីជារ៉ូដេហ្សៀមានទំនាក់ទំនងការទូតជាមួយ អាហ្វ្រិកខាងត្បូង និងព័រទុយហ្គាល់ មុនបដិវត្តន៍ឆ្នាំ ១៩៧៤ ក៏ដោយ ។
មួយថ្ងៃក្រោយការប្រកាសឯករាជ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្ដីសម្រេចមួយដោយអំពាវនាវដល់បណ្ដារដ្ឋ ទាំងឡាយមិនឲ្យទទួលស្គាល់ និងមិនឲ្យផ្ដល់ជំនួយហើយថែមទាំងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចដាច់ខាតទៅលេីរ៉ូដេហ្សៀទៀតផង។
សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(International Court of Justice) ចំពោះការមិនទទួលស្គាល់រដ្ឋតួនាទីនៃការមិនទទួលស្គាល់ គឺជាឧបករណ៍ នៃការដាក់ទណ្ឌកម្មមួយឬក៏ជាមធ្យោបាយ នៃការដាក់សម្ពាធ និងជាវិធីសាស្ត្រ នៃការការពារចំពោះការចូលនៅដោយខុសច្បាប់ក្នុងដែនដីមួយ ដែលត្រូវបានពិភាក្សាយ៉ាងក្បោះ ក្បាយនៅក្នុងសេចក្ដីសម្រេច របស់តុលាការ យុត្តិធម៌អន្តរជាតិ ក្នុងរឿងក្ដីណាមីប៊ី ដែលទាក់ទិននឹងវត្តមានរបស់អាហ្វ្រិកខាងត្បូងនៅក្នុងដែនដីនេះ។
តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថាដោយហេតុថាការកាន់កាប់របស់អាហ្វ្រិកខាងត្បូងមានលក្ខណៈខុសច្បាប់សមាជិកទាំងអស់ របស់អង្គការសហប្រជាជាតិមានកាតព្វកិច្ចទទួលស្គាល់ នូវអនីត្យានុកូលភាព និងអសុពលភាពនៃអំពេីរបស់អាហ្វ្រិកខាងត្បូងទាក់ ទិន នឹងណាមីប៊ីហេីយសមាជិកទាំងអស់មានភារកិច្ចមិនធ្វេីសកម្មភាពណាមួយដែលឆ្លុះបញ្ចាំងនូវការទទួលស្គាល់ចំពោះនីត្យានុកូលភាព ឬ ផ្ដល់នូវការគាំទ្រ ឬជំនួយចំពោះវត្តមាន និងរដ្ឋការរបស់អាហ្វ្រិកខាងត្បូងឡេីយ។
យោងតាមយុត្តិសាស្ត្ររបស់តុលាការយុត្តិធម៌អន្តរជាតិខាងលេីនេះតេីអ៊ុយក្រែនអាចប្ដឹងទៅតុលាការ យុត្តិធម៌អន្តរជាតិស្ដីពីការ ទទួលស្គាល់ Donbas របស់រុស្សីដែរឬទេ ?
ឯកសារយោង ៖ Malcolm N. Shaw INTERNATIONAL LAW Fourth Edition
ដោយ៖ គីរីដងរែក