26.7 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

នាវាផ្ទុកយន្តហោះចិនបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

- Advertisement -spot_img

តៃប៉ិៈ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវាផ្ទុកយន្តហោះចិនមានឈ្មោះថាកប៉ាល់ Shandong បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបកាលពីថ្ងៃពុធ ចំពេលមានភាពតានតឹងយោធាកាន់តែខ្លាំងឡើងលើកោះតៃវ៉ាន់។
ដែលក្រុងប៉េកាំងតែងតែអះអាងថាជាទឹកដីរបស់ខ្លួននោះ។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវា Shandong ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2019 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង កាត់ភាគខាងលិចនៃច្រកសមុទ្រដើម្បីតាមដានសកម្មភាពតៃវ់ាន់។

នាវាផ្ទុកយន្តហោះនេះបានចូលរួមក្នុងសមយុទ្ធយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់កាលពីខែមេសា ដោយប្រតិបត្តិការនៅតំបន់ប៉ាស៊ីហ្វិកខាងលិច។

ប្រទេសចិនដែលមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីនាំតៃវ៉ាន់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្បែរតៃវ៉ាន់ ដើម្បីជាការព្យាយាមដាក់សម្ពាធឱ្យ ទីក្រុងតៃប៉ិ ទទួលយកការទាមទារអធិបតេយ្យរបស់ខ្លួន។ តៃវ៉ាន់ត្រូវបានទីក្រុងប៉េកាំងចាត់ទុកជា ផ្នែកដែលអាចកាត់ផ្តាច់បានរបស់ ប្រទេសចិន ហើយចិនមិនដែលបោះបង់ចោល នូវជម្រើសរើសនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាជាមួយដែនកោះនេះ ឡើយ។ យ៉ាងណាមិញ ទីក្រុងតៃប៉ិបានច្រានចោលយ៉ាងម៉ឹងម៉ាត់ ចំពោះការទាមទាររបស់ចិន ហើយបានប្តេជ្ញាការពារខ្លួនឱ្យអស់ពីលទ្ធភាព ប្រសិនបើត្រូវរង ការវាយប្រហារពីចិន នាពេលអនាគត៕

ប្រភពប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img