24 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

នាយប៉ុស្តិ៍នគរបាលឃុំព្នៅទី១ ស្រវឹងស្រា ទាញកាំភ្លើងបាញ់ប្រពន្ធចុងឱ្យស្លាប់ក្នុងថ្លុកឈាម

- Advertisement -spot_img

ខេត្តព្រៃវែង៖សមត្ថកិច្ចបានចាប់ខ្លួនមេប៉ុស្តិ៍ឃុំព្នៅទី១ ដែលដកកាំភ្លើងខ្លីបាញ់ប្រពន្ធចុងចំនួន៤គ្រាប់បណ្តាលឱ្យស្លាប់ ក្រោយមានទំនាស់ពាក្យសម្តីពេលចេញពីកន្លែងផឹកស៊ី។

ហេតុការណ៍បានកើតឡើងនៅមុខវត្តផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងកាលពីយប់ថ្ងៃទី២៤ ខែមីនា។
មន្រ្តីមូលដ្ឋានបានឱ្យដឹងថា ប្តីនិងប្រពន្ធចុងបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច បែរជាធ្វើឱ្យប្តីមានតួនាទីជានាយប៉ុស្តិ៍រដ្ឋបាលផ្ទុះកំហឹងក៏ដកកាំភ្លើងខ្លីម៉ាកk៥៤ បាញ់ប្រពន្ធចុង៤គ្រាប់។ តែផ្ទុះ២គ្រាប់ត្រូវចំក្បាល ១គ្រាប់និងក១គ្រាប់បណ្តាលឱ្យស្ត្រីរូបនោះដួលស្លាប់តែម្តង។

ជនសង្ស័យឈ្មោះម៉ៅ សុវណ្ណហុង អាយុ៥៣ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលឃុំព្នៅទី១ នៅភូមិផាត់សណ្តោង ខេត្តព្រៃវែង។
ចំណែកស្រ្តីដែលស្លាប់ឈ្មោះសុខ មួយ អាយុ៥១ឆ្នាំនៅភូមិឃុំជាមួយគ្នា។ បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល យោងតាមការពិនិត្យពីសមត្ថកិច្ចខេត្ត៖ ខ្មាន់កាំភ្លើងបានបាញ់ចំនួន៤គ្រាប់ ត្រូវក្បាលចំនួន១គ្រាប់ និងត្រូវក.ចំនួន១គ្រាប់ ជាហេតុនាំឱ្យជនរងគ្រោះ ដួលស្លាប់ក្នុងថ្លុកឈាម។

ទោះជាយ៉ាងណាក្ដី កាលពីថ្ងៃទី២៦.០៣.២០២២ លោក អ៊ន ប៊ុនលី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង។
បានសម្រេចឃុំខ្លួន ជនត្រូវចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទ៖«ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ »

ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img