25 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

នាយករដ្ឋមន្រ្តីផ្ដាំទៅអ្នកភូមិអង្គរប្រញាប់ចាកចេញស្របពេលដែលរដ្ឋមានគោលនយោបាយជូន

- Advertisement -spot_img

នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បានផ្ដាំទៅពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ ព្រមចាកចេញទៅរស់នៅតំបន់ថ្មីដែលរដ្ឋកំពុងរៀបចំ ជាថ្នូរនឹងព្រមចាកចេញពីតំបន់អង្គរ ដើម្បីរក្សាគុណតម្លៃតំបន់ដែលចុះបញ្ជីក្នុងសម្បតិ្តបេតិកភណ្ឌរបស់អង្គការយូណេស្កូ។ ក្នុងដំណាក់កាលនេះ គឺរដ្ឋាភិបាលកំពុងថ្នាក់ថ្នម អង្វរឱ្យពលរដ្ឋចាកចេញ និងទទួលបានគោលនយោបាយអភិវឌ្ឍន៍ជាច្រើន កុំឱ្យដល់ពេលមួយដែលត្រូវបង្ខំ នោះពលរដ្ឋនឹងមិនទទួលបានអ្វីទាំងអស់។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណជិត៤ពាន់នាក់ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន មានប្រសាសន៍ថា៖« ខ្ញុំសូមជម្រាបជូន ពេលនេះជាពេលដែលរាជរដ្ឋាភិបាលធ្វើការថ្នាក់ថ្នម អង្វរកឱ្យបងប្អូនចាកចេញ ខ្ញុំទៅជួបផ្ទាល់ជិត៤ពាន់គ្រួសារ បូកនិងអ្នកក្នុងក្រុងសៀមរាបទៀត ជាង៤ពាន់គ្រួសារ ប៉ុន្តែពេលវេលាមកដល់ មួយសេនក៏អត់ឱ្យ ហើយបញ្ជូនចេញពីតំបន់តែម្ដង សូមផ្ដាំទៅឱ្យហើយ…មិនមែនសុខចិត្តឱ្យអង្គរវត្តត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌទេ ច្បាស់ជាដកគ្រួសារហ្នឹងចេញហើយ»។

នាយករដ្ឋមន្រ្តីថ្លែងដូច្នេះ ក្រោយពេលលោកទទួលបានដំណឹងមកថា មានពលរដ្ឋខ្លះមិនទាន់ចាកចេញទេ ដោយរង់ចាំទាមទារសំណងច្រើន និងដីធំជាង ទំហំ ២០គុណនិង៣០ម៉ែត្រ ដែលរដ្ឋផ្តល់ជូននាពេលបច្ចុប្បន្ន។ លោក ហ៊ុន សែន ក៏ផ្ដាំទៅពលរដ្ឋទៀតថា គ្មានបក្សនយោបាយណាមួយអាចធានាកម្មសិទ្ធិរស់នៅក្នុងតំបន់អង្គរទេ ព្រោះមិនមានការផ្ដល់កម្មសិទ្ធិជូនដាច់ខាត ដើម្បីរក្សាគុណតម្លៃរបស់អង្គរ និងមិនអាចឱ្យមានការគំរាមកំហែងដល់ការដករមណីយដ្ឋានអង្គរចេញពីបញ្ជីបេតិកភណ្ឌជាដាច់ខាត៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img