25 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

នាយករដ្ឋមន្ត្រីអ៊ុយក្រែន ស្វែងរក ជំនួយពីប្រទេសជប៉ុន ដើម្បីកសាង ប្រទេសឡើងវិញ

- Advertisement -spot_img

នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានជំរុញឱ្យរដ្ឋាភិបាលនិងវិស័យឯកជនរបស់ជប៉ុន កាលពីថ្ងៃទី19ខែកុម្ភៈ បង្កើនការគាំទ្រសម្រាប់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដោយសន្យាថានឹងមានអព្ភូតហេតុសេដ្ឋកិច្ច នៅពេលសង្គ្រាមជិត ២ឆ្នាំជាមួយរុស្ស៊ីបានបញ្ចប់។នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyga បានប្រាប់សន្និសីទមួយ ដែល មានមេដឹកនាំរដ្ឋាភិបាល និងធុរកិច្ចប្រមាណ ៣០០នាក់មកពីប្រទេសជប៉ុន និងអ៊ុយក្រែនថា “ចាប់តាំងពីការលុកលុយទ្រង់ទ្រាយពេញលេញបានចាប់ផ្តើម ប្រទេសជប៉ុនបានផ្ដល់ ជំនួយដល់អ៊ុយក្រែនជាង ១០ ពាន់លានដុល្លារអាមេរិក។

kiridangrek



អរគុណចំពោះការផ្តល់មូលនិធិនេះ អំឡុងពេលសង្គ្រាមដ៏អាក្រក់ដែលបង្កឡើងដោយប្រទេសរុស្ស៊ី ប្រជាជនអ៊ុយក នរាប់លាននាក់អាចរស់រានមានជីវិតបាន។ វិស័យឯកជន គឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កិច្ចប្រឹងប្រែងកសាងឡើងវិញនៅអ៊ុយក្រែន។យើងចង់ធ្វើការរួមគ្នា ជាមួយប្រទេសជប៉ុនលើទំនើបកម្ម និងការកសាងអ៊ុយក្រែនឡើងវិញ។ យើងចង់ឱ្យអ្នកទាំងអស់គ្នាក្លាយជាផ្នែកមួយនៃអព្ភូតហេតុសេដ្ឋកិច្ចសម្រាប់អ៊ុយ ក្រែន”។ ប្រទេសជប៉ុនកាលពីឆ្នាំមុន បាន បន្ធូរបន្ថយការគ្រប់គ្រងលើការនាំចេញទំនិញ សម្រេច ដែលជួយបំពេញចន្លោះប្រហោងក្នុងឧបករណ៍ការពារក្នុងចំណោមប្រទេសផ្គត់ផ្គង់អាវុធសំខាន់ៗរបស់អ៊ុយក្រែន ដូចជា អាមេរិកជាដើម។ ទីក្រុងតូក្យូក៏បានផ្ដល់ដល់អ៊ុយក្រែននូវអ្វីដែលខ្លួនហៅថា “ការគាំទ្រមិនស្លាប់”ដូចជា ប្រព័ន្ធរាវរកយន្តហោះ និងម៉ាស៊ីនបង្កើតថាមពលចល័ត។

kiridangrek



កាលពីសប្តាហ៍មុនធនាគារពិភពលោក. សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍រួមមួយបានប៉ាន់ប្រមាណថា ការចំណាយលើការកសាងឡើងវិញរបស់អ៊ុយក្រែនមានចំនួន 486 ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ រួមទាំង 15 ពាន់លានដុល្លារក្នុងឆ្នាំ2024ប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃច័ន្ទ “បានអះអាងជាថ្មី នូវការប្ដេជ្ញាចិត្តរបស់ជប៉ុនក្នុងការគាំទ្រអ៊ុយក្រែន និងប្រជាជនរបស់ខ្លួនក្នុងការការពារសេរីភាព និងឯករាជ្យភាពរបស់ខ្លួន និងការស្ដារឡើងវិញនូវបូរណភាព ទឹកដី” នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមមួយ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន រួមមាន ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការដោះមីនកសិកម្ម និងការលើកកម្ពស់អភិបាលកិច្ច។ប្រទេសជប៉ុន ក៏បានយល់ព្រមបន្ធូរបន្ថយ ច្បាប់ទិដ្ឋាការ សម្រាប់ពាណិជ្ជករអ៊ុយក្រែន ផងដែរ។ សន្និសីទនេះធ្វើឡើងបន្ទាប់ពីកង កម្លាំងរុស្ស៊ីបានដណ្តើមយកមកវិញ នូវមូល ដ្ឋានរឹងមាំរបស់អ៊ុយក្រែនភាគខាងកើតនទី ក្រុង vdiivka ហើយខណៈជំនួយយោធា ចំនួន 60 ពាន់លានដុល្លារអាមេរិកនៅត ជាប់គាំងនៅក្នុងសភា៕

ប្រភព France24 ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img