23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu ច្រានចោលការទាមទារ របស់ក្រុមHames សម្រាប់បទឈប់បាញ់

- Advertisement -spot_img

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅថ្ងៃទី៨ ខែកុម្ភៈនេះ បាន ច្រានចោល ការទាមទាររបស់ក្រុមហាម៉ាស សម្រាប់បទឈប់បាញ់ ហើយបានបញ្ជាឱ្យក ងទ័ពត្រៀមខ្លួន ដើម្បីឆ្ពោះទៅកាន់ទីក្រុង Rafah – ភាគខាងត្បូងតំបន់ Gaza ដែល ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់កំពុង ស្វែងរកការជ្រកកោន។ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken និយាយនៅទីក្រុង Tel Aviv ប៉ុន្មានម៉ោងបន្ទាប់ពីបានជួបលោក Netanyahu លោកនៅតែមើលឃើញកន្លែង សម្រាប់កិច្ចព្រមព្រៀងដែលត្រូវឈានដល់ហើយថាលោកបានព្រមានមេដឹកនាំអ៊ីស្រាអែលប្រឆាំងនឹសកម្មភាព និងនិយាយថា “ធ្វើឱ្យមានភាពតានតឹង”។



លោក Netanyahu បានប្រាប់សន្និសីទកាសែតតាមទូរទស្សន៍មួយថា លោកបានបញ្ជាកងទ័ពឱ្យ “រៀបចំប្រតិបត្តការ”នៅទីក្រុង Rafah ហើយថា “ជ័យជម្នះ ទាំងស្រុង” របស់អ៊ីស្រាអែលលើក្រុម Hamasគឺនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ។ ប៉ុន្តែលោកបានព្រមានថា ការទទួលយក “ការទាមទារដ៏ចម្លែក” របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន សម្រាប់បទឈប់បាញ់ នឹងមិននាំទៅដល់ការវិលត្រឡប់ នៃចំណាប់ខ្មាំងនោះទេដោយចោទប្រកាន់ថា”វានឹងនាំឲ្យមានតែការសម្លាប់រង្គាលមួយផ្សេងទៀត”។

នៅទីក្រុង Beiru មន្ត្រីជាន់ខ្ពស់ហាម៉ាសបានឆ្លើយតបថា”ការទទូចរបស់លោកNetanyahu គឺជាការបន្តការឈ្លានពានទាំង ស្រុងលើគោលដៅ គឺការប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន»មន្ត្រីហាម៉ាសលោក Osama Hamdan បានជំរុញឱ្យ “ក្រុមប្រឆាំងទាំងអស់ឱ្យបន្តការប្រយុទ្ធ” និងឱ្យប្រុងប្រយ័ត្នចំពោះ “ការក្បត់របស់ស៊ីស អែល អំឡុងពេលត្រីមាសចុងក្រោយនៃការ ប្រឈមមុខគ្នានេះ”។ លោកស្រី Adina Moshe ចំណាប់ខ្មាំងត្រូវបានដោះលែងបានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុង Tel Aviv ដោយថ្លែងទៅកាន់លោកNetanyahu ថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងដៃរបស់អ្នក។ ខ្ញុំមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំងថាប្រសិន បើអ្នកបន្តជាមួយនឹងខ្សែបន្ទាត់នៃការបំផ្លាញក្រុមហាម៉ាស នឹងមិនមានចំណាប់ខ្មាំងណាមួយ ដែលត្រូវ ដោះលែងនោះទេ”៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img