ស៊ីដនី៖ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Chris Hipkins នៅមុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសចិននៅចុងខែនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនយល់ស្របនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក Joe Biden ដែលថាមេដឹកនាំចិន Xi Jinping គឺជាជនផ្តាច់ការនោះទេ។
លោក Hipkins គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ដោយដឹកនាំគណៈប្រតិភូពាណិជ្ជកម្មដែលរួមមានក្រុមហ៊ុនធំៗមួយចំនួនរបស់ប្រទេសនូវែលសេឡង់។ លោកនឹងជួបលោក Xi Jinping នាយករដ្ឋមន្ត្រី Li Qiang និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ លោក Zhao Leji ។
ប្រទេសចិនបានវាយបកវិញកាលពីថ្ងៃពុធ បន្ទាប់ពីលោក Biden បានហៅលោកប្រធានាធិបតី Xi Jinping ថាជា “ជនផ្តាច់ការ” ដោយនិយាយថា ការលើកឡើងនេះគឺមិនសមហេតុផល៕



ប្រភពប្រែសម្រួលដោយគិរីដងរែក




