26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាមេរិក និងអូស្ត្រាលី បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកាដែលជាសាលាផលិតនាឡិកាស្វីសដ៏ល្អដាច់គេប្រចាំនៅអាស៊ី

- Advertisement -spot_img

ភ្នំពេញ – ថ្ងៃទី 23 ខែមីនា ឆ្នាំ 2023៖ ថ្មីៗនេះក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group)​ បាន​ស្វាគមន៍​​នាយកប្រតិបត្តិចំនួន ៣នាក់មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​ផ្នែក​ផលិតនាឡិការបស់ប្រទេសស្វីស​ ព្រីនស៍ នាឡិកា។ គណៈប្រតិភូទាំង ៣រូប មានដូចជា លោក Anthony Galliano នៃ​ក្រុមហ៊ុន Cambodia Investment Management  លោក Mathew Care នាយកប្រតិបត្តិ​នៃក្រុម Digital Classifieds Group របស់ប្រទេសអូស្ត្រាលី និងលោក Tom O’Sullivan នាយកប្រតិបត្តិនៃ realestate.com.kh។​

គណៈប្រតិភូមានឱកាសចូលទស្សនាថ្នាក់រៀន និងសំណេះសំណាលជានិស្សិត។ ក្រៅពីនេះ គណៈប្រតិភូក៏បានសង្កេតមើលការប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីបំពេញនូវតម្រូវការស្របតាមកម្មវិធីសិក្សាដែលត្រូវបានរៀបចំឡើងតាមស្តង់ដាររបស់ប្រទេសស្វីស។

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចនេះ ដោយលោកបានលើកឡើងថា៖​ «យើងមាន​កិត្តិយ​សក្នុងការរៀបចំទទួលស្វាគមន៍ថ្នាក់ដឹកនាំក្រុមហ៊ុនអន្តរជាតិទាំងបី ដែលបាន​បំពេញទស្សនកិច្ចសិក្សាអំពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់យើង។ ជាពិសេសការ​រួម​ចំណែក​​ដ៏ធំធេងរបស់លោក Anthony ចំពោះការរីកចម្រើនរបស់​ប្រទេសកម្ពុជា​ ពិតជា​គួរឱ្យកត់សម្គាល់ ហើយនឹងត្រូវបានចងចាំជារៀងដរាបតទៅ»។

​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកាត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ​ប្រធានក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប។ សម្រាប់ឆ្នាំនេះដែរ មជ្ឈមណ្ឌលព្រីនស៍ នាឡិកា ទទួលបាន​និស្សិត​ស្រីចំនួនពីរនាក់ដំបូងបង្អស់​របស់ខ្លួន បន្ថែមពីលើនិស្សិតបរទេសជនជាតិស្វីសដំបូងរបស់ខ្លួន។ នេះសរ​បញ្ជាក់ឱ្យឃើញ​ពីការ​យកចិត្ត​ទុក​ដាក់របស់ ព្រីនស៍ នាឡិកា ​ក្នុងការផ្តល់​នូវការអប់រំ​កម្រិត​ស្តង់ដារកំពូលមួយ និងការលើក​កម្ពស់យេនឌ័រនៅកម្ពុជា។ ក្រុមនិស្សិតរដូវកាលទី១ ដែលបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលព្រីនស៍ នាឡិកា កំពុងតែបម្រើការជាកូនជាងនៅ​ក្នុងសាលា​ និងអភិវឌ្ឍជំនាញនៃការរចនានាឡិការបស់ពួកគេជាបន្តបន្ទាប់។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Anthony Galliano បានកោតសរសើរចំពោះ​ការប្តេជ្ញា​ចិត្តរបស់មជ្ឈមណ្ឌល ព្រីនស៍ នាឡិកា ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបាន​បង្ហាញចំណាប់អារម្មណ៍ថា៖ «សិស្ស និងនិស្សិតនៅមជ្ឈមណ្ឌល ព្រីនស៍ នាឡិកា  គឺជាសក្ខីភាពមួយ​បង្ហាញឱ្យ​ឃើញថា ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការរៀនសូត្រ អាច​បើក​​​ឱកាស​ដ៏​​ធំធេងសម្រាប់យុវជនកម្ពុជា និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសកម្ពុជា»។ នៅមជ្ឈមណ្ឌល Prince Horology សិស្សានុសិស្សអាចអនុវត្តផ្ទាល់ជាមួយឧបករណ៍ និងសម្ភារៈ​បរិក្ខារស្តង់ដារទំនើបៗ និងត្រូវបានបង្ហាត់បង្រៀនដោយអ្នកជំនាញដែលបានទទួលការ​បណ្តុះបណ្តា

ល​​​នៅប្រទេសស្វីស ជាមួយនឹងបទពិសោធន៍រួមបញ្ចូលគ្នា​ជាង ៦០ ឆ្នាំនៅ​ក្នុង​វិស័យ​ផលិតនាឡិកាស្វីស រួមទាំងបទពិសោធន៍ជាមួយក្រុមហ៊ុន The Swatch Group និង ក្រុមហ៊ុន Richemont ក៏ដូចជាបណ្តាក្រុមហ៊ុនផលិតនាឡិកា​ដ៏ល្បីល្បាញ​​នៅលើពិភពលោកនៃកម្មវិធីបណ្តុះបណ្តាល និងអប់រំស្វីស (WOSTEP) នេះ។

អំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group)៖

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុ​ផលិតផល​ដ៏ធំមួយនៅកម្ពុជាដែលមានក្រុមហ៊ុនជាច្រើនធ្វើការផ្តោត​​លើ​​វិស័យ​​ស្នួលចំនួន ៣ គឺការ​អភិវឌ្ឍ​​វិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។​ អាជីវកម្មសំខាន់ៗ​​របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុន​បុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបមានអាជីវកម្មប្រមាណ​ជាង១០០នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។

ជាមួយការបញ្ជ្រៀបបណ្តាញទៅក្នុងឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងអាស៊ី ព្រីនស៍ ហូលឌីង គ្រុប បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការ​អភិវឌ្ឍ​រយៈពេល​វែងរបស់ប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់: www.princeholdinggroup.com

អំពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា (Prince Horology)

នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ Prince Horology សិស្សានុសិស្សបាន​រៀនពីសិល្បៈនៃការផលិតនាឡិកាទំនើបតាមរយៈកម្មវិធីអប់រំដ៏សម្បួរបែបនិងអនុវត្តជាក់ស្តែងដែលមានតែមួយគត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាមួយនឹងការដាក់គោលដៅនេះ  សិស្សានុសិស្សនៅតែពេញចិត្តចំពោះជំនាញផលិត​នាឡិកាស្វីសតាមបែបបុរាណដែលមានតាំងពីរាប់សតវត្សរ៍កន្លងមក។ តាមរយៈការ​វិនិយោគ​ដែលមិនអាចប្រៀបផ្ទឹមបានលើឧបករណ៍ឯកទេសទំនើបៗ និងចំណេះដឹង​បច្ចេកទេស មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍​ នាឡិកា នៅកម្ពុជាផ្តល់ឱ្យ​សិស្សានុ​សិស្សនូវឱកាសដ៏អស្ចារ្យមួយដើម្បីរៀនអំពីការរចនា និងផលិតនាឡិកាបែបស្វីស និងទទួលបានជំនាញច្បាស់លាស់មួយដែលពួកគេអាចយកទៅប្រើប្រាស់ក្នុងអាជីព សម្រាប់ពេញមួយជីវិត។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.princehorology.com

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img