30 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

ធនាគារ ABA បន្ថែមដើមទុន ២២០ លានដុល្លារ ប្តេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

- Advertisement -spot_img

ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន ២២០ លានដុល្លារ ពី ធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។ ការបន្ថែមថ្មីនេះ បានធ្វើឲ្យមូលធនសរុបរបស់ភាគហ៊ុនិក សម្រេចឈានដល់២.២ ពាន់លានដុល្លារអាមេរិក ដោយពង្រឹងជំហរ របស់ខ្លួនជាតួអង្គនាំមុខគេ នៅក្នុងវិស័យធនាគាររបស់កម្ពុជា។

ការសម្រេចចិត្តរបស់ភាគហ៊ុនិកក្នុងការបង្កើនដើមទុននេះគឺជាការគាំទ្រប្រកបដោយអានុភាពដល់មាគ៌ារីកចម្រើនរបស់ធនាគារ ABA និង ការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។គួរកត់សម្គាល់ផងដែរថា រាស់ប្រាក់ចំណេញទាំងអស់ ភាគហ៊ុនិកមិនដែលដកចេញពី ABA មួយកាក់មួយសេនចេញឡើយ។ ជួយ ទៅវិញ ពួកគាត់បន្តដាក់ប្រាក់ចំណេញរបស់ពួកគាត់ទាំងអស់ទៅ ក្នុង ABA វិញ ដោយផ្តោតលើវឌ្ឍនភាពបន្តនៃបច្ចេកវិទ្យាទំនើបៗនឹងការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើធនធានមនុស្សរបស់ធនាគារ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img