30 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ធនាគារពិភពលោកពិភាក្សាអំពីការងើបឡើងវិញនៃសេដ្ឋកិច្ច និងការវិនិយោគក្នុងវិស័យអប់រំ

- Advertisement -spot_img

អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកស្រី Manuela V. Ferro បានកោតសរសើរចំពោះការឆ្លើយតបដ៏មានប្រសិទ្ធភាពរបស់កម្ពុជាចំពោះជំងឺកូវីដ-១៩ ហើយបានលើកទឹកចិត្តប្រទេសកម្ពុជាលើកស្ទួយការវិនិយោគលើវិស័យអប់រំ ខណៈពេលដែលកំពុងចាប់ផ្តើមការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងអំឡុងពេលទស្សនកិច្ចមកប្រទេសកម្ពុជារបស់លោកស្រី ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា។

ក្នុងដំណើរទស្សនៈកិច្ចនេះ លោកស្រី Ferro បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត រដ្ឋលេខាធិការអចិន្ត្រៃយ៍ លោក ហង់ ជួនណារ៉ុន មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកស្រី Ferro បានមានប្រសាសន៍ថា “កម្ពុជានៅតែជួបប្រទះផលប៉ះពាល់អវិជ្ជមាននៃមេរោគកូវីដ-១៩ លើសេដ្ឋកិច្ច ដែលត្រូវបានរងផលប៉ះពាល់ដោយតម្លៃប្រេង និងអាហារខ្ពស់ផងដែរ។ ជាមួយនឹងអត្រាការចាក់វ៉ាក់សាំងខ្ពស់ ការធ្វើតេស្ត និងការបើកដំណើរការឡើងវិញ ប្រទេសកម្ពុជាជំហរល្អដើម្បីចាប់ផ្តើមការងើបឡើងវិញសេដ្ឋកិច្ចដ៏រឹងមាំ។

“ធនាគារពិភពលោកកំពុងជួយដល់កម្ពុជាលើវិស័យអប់រំ និងសេវាសុខាភិបាល កំណែទម្រង់សេដ្ឋកិច្ច ដើម្បីបង្កើនការវិនិយោគ និងបង្កើតការងារថ្មីៗ និងបង្កើនលទ្ធភាពទទួលបានគុណភាពនៃសេវាសាធារណៈ”។

ក្នុងជំនួបជាមួយមន្ត្រី និងវិស័យឯកជន លោកស្រី Ferro បានស្វាគមន៍ចំពោះការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជាចំពោះជំងឺរាតត្បាតកូវីដ និងកម្មវិធីស្តារសេដ្ឋកិច្ចរបស់ខ្លួន។ លោកស្រីបានកត់សម្គាល់ថា ការស្ទុះងើបឡើងវិញគឺជាឱកាសមួយដើម្បីបង្កើតមាគ៌ាកំណើនថ្មីមួយ តាមរយៈកំណែទម្រង់ដែលនឹងជំរុញផលិតភាពរបស់ក្រុមហ៊ុន និងកម្មករ បង្កើន និងធ្វើពិពិធកម្មការវិនិយោគ និងការនាំចេញ។

លោកស្រី Ferro ក៏បានទៅទស្សនាគម្រោងមួយចំនួនដែលបានទទួលការគាំទ្រពីធនាគារពិភពលោកផងដែរ។ លោកស្រីបានសង្កេតមើលថ្នាក់រៀន និងបន្ទប់ពិសោធន៍នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលកំពុងធ្វើការជាមួយដៃគូសាកលវិទ្យាល័យអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្មវិធីវិស្វកម្មនៅកម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិត។

លោកស្រីក៏បានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សនៅអនុវិទ្យាល័យទួលប្រាសាទសែនសុខ ដែលការខិតខំប្រឹងប្រែងដើម្បីកែលម្អប្រតិបត្តិការរបស់សាលា និងលទ្ធផលសិក្សារបស់សិស្ស ធ្វើឱ្យអត្រាបោះបង់ការសិក្សាធ្លាក់ចុះ និងលទ្ធផលការងារ និងលទ្ធផលសិក្សារបស់សិស្សកាន់តែប្រសើរឡើង។

នៅភូមិសុខសែនជ័យ ឃុំពាម និងភូមិខ្សាច់ស ក្នុងឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំង លោកស្រី Ferro បានមានប្រសាសន៍ទៅកាន់មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានទទួលប័ណ្ណកម្មសិទ្ធិ និងទទួលបានអត្ថប្រយោជន៍ពីផ្លូវថ្នល់ ទឹក អនាម័យ និងជំនួយផ្សេងៗទៀតសម្រាប់ជីវភាពរស់នៅបែបកសិកម្ម។

ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img