26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ធនាគារកណ្តាលកម្ពុជា-ហ្វីលីពីនសហការគ្នាលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ

- Advertisement -spot_img

សៀមរាប៖ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ។

ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលហ្វីលីពីនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MoU) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិកាលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសការជំរុញនៃការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។ ការចុះ MoU នេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៨ នៅខេត្តសៀមរាប រវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Ell M. Remolona, Jr. ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីននៅក្នុងកិច្ចប្រជុំទ្វេភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីNBC។ ជាមួយគ្នានេះដែរ​​ ធនាគារកណ្តាលទាំងពីរ បាន ផ្លាស់ប្តូរទស្សនៈលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណើរវិវឌ្ឍន៍នៃប្រព័ន្ធទូទាត់ បញ្ញា សិប្បដ៏ម្មិត និងសន្តិសុខសាយប៊័រ និងហិរញ្ញវត្ថុប្រកបដោយចីរភាព ក៏ដូចជា ពិភាក្សារអំពីកាលានុវត្តភាព សម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើការងារ និងគំនិតផ្តួចផ្តើមនានារបស់ធនាគារកណ្តាលទាំងពីរ។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ជាកម្មវិធីមួយ ដូចនឹងកម្មវិធីបាគង ដែលបាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ ។ ចំពោះកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourlst App» នឹងផ្ដល់លទ្ធភាពឲ្យទេសចរអាចប្រើប្រាស់ និងមានបទពិសោធន៍ថ្មី នៅពេលដែលពួកគាត់ចូលមកដល់ប្រទេសកម្ពុជា និងសម្រួលដល់ការចាយវាយក្រដាស់ប្រាក់សុទ្ធ។

លោកជំទាវបណ្ឌិត បានបន្តថា ការដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» មានគោលបំណងលើកកម្ពស់សេវាទូទាត់នៅកម្ពុជា​ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញ​មកកម្សាន្តនៅប្រទេសកម្ពុជា ដោយអាចធ្វើការទាញយក កម្មវិធីទូទាត់​បាគងទេសចរ (Bakong Tourist App) និងចុះឈ្មោះប្រើ​ប្រាស់តាមវិធីងាយៗ ហើយបន្ទាប់មកអាចបញ្ចូលទឹកប្រាក់ ក្នុងគណនីបាគងជាការស្រេច ។ ចំពោះជំហានបន្ទាប់ កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិ ដែលពួកគាត់មាន ដើម្បីដាក់ប្រាក់ក្នុងគណនីបាន ។ ការណ៍នេះ នឹងកាត់បន្ថយ​បញ្ហាលំបាក ដល់ភ្ញៀវទេសចរ ក្នុងការប្រើប្រាស់សាច់ប្រាក់ ដោយគ្រាន់តែធ្វើ​ការស្កេន​ទូទាត់នៅតាមហាងទំនិញប្រមាណ ៣.៣លានទីតាំង ដែលមានសញ្ញា KHQR code ។

លើសពីនោះ ធនាគារកណ្តាលទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ជាពិសេសក្នុងផ្នែកពាក់ព័ន្ធនឹងប្រព័ន្ធប្រតិបត្តិការធនាគារ កណ្តាល ការពភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗជាច្រើនទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។ លោកស្រីបណ្ឌិតបានគូសបញ្ជាក់ទៀតថា​ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន២២២,៤៣លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨លានប្រតិបត្តិការជាប្រាក់ដុល្លារ) និងមានទំហំជាប្រាក់រៀលចំនួន៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន៤៦,៣៣ប៊ីលានដុល្លារ។​

លោកស្រីបណ្ឌិតបានថ្លែងថា៖«ផ្អែកលើទិន្នន័យខាងលើបង្ហាញថា ប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិកតាមប្រព័ន្ធបាគង និងKHQR ទទួលបានការពេញនិយមក្នុងការប្រើប្រាស់យ៉ាង​ឆាប់​រហ័សក្នុងចំណោមសាធារណជន ដែលបានលើកទឹកចិត្ត​ឱ្យធនាគារជាតិនៃកម្ពុជាបន្តអភិវឌ្ឍប្រព័ន្ធបាគ​ងនៅក្នុងជំហានបន្ទាប់ ក្រោយពីបានដាក់ដំណើរការប្រកបដោយភាពជោគជ័យ ដើម្បីឱ្យប្រព័ន្ធបាគងអាចបំ​ពេ​ញ​មុខងារ​កាន់តែសម្បូរបែប អាច​សម្រួល​ដល់សាធារណជនជាតិ និងអន្តរជាតិ ​ធ្វើប្រតិបត្តិការទូទាត់ឌីជីថល ប្រកបដោយបរិយាបន្ន»៕​

លោកជំទាវទេសាភិបាល ជឿជាក់ថា ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ និងអាចផ្តល់នូវបទពិសោធ ក្នុងការទូទាត់ឌីជីថល ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។
សូមរំលឹកដែរថា ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ​ឱ្យធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តារធនាគារឯកជនទាំងអស់ ឱ្យ​ទម្លាក់​ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច ។ សម្តេច បញ្ជាក់ថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យ​ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជា ប៉ះពាល់អារម្មណ៍ ហើយករណីនេះ ជាករណី​តិចតួច តែអាចបង្កជាបញ្ហាធំ ៕

អត្ថបទដោយ៖ ជ្រៃមាស

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img