28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ទ័ពរងបម្រាមមិនឲ្យមានអ្នកគាំទ្រពេលប៉ះវិសាខា

- Advertisement -spot_img

គណៈកម្មការវិន័យ និងគណៈកម្មការឧទ្ធរណ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចពិន័យសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ មិនឲ្យមានអ្នកគាំទ្រក្នុងការប្រកួត Cambodian Premier League តទល់វិសាខា លើដីខ្លួនឯង នៅថ្ងៃសៅរ៍ ទី០៩ ខែមេសា។ បើតាមការផុសលើទំព័រ Cambodian Premier League នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសា ការពិន័យនេះត្រូវបានធ្វើឡើងដោយសារតែអ្នកគាំទ្រក្រុមហៅកាត់ថា ទ័ព បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យដាក់មន្ត្រីការប្រកួត។ មិនតែប៉ុណ្ណោះ ដោយសារតែករណីនេះ ក្លិបក៏ត្រូវបានពិន័យជាប្រាក់១លានរៀលផងដែរ។

យ៉ាងណាភាគី CPL មិនបានបញ្ជាក់លម្អិតថា ករណីប្រើពាក្យពេចន៍មិនសមរម្យដាក់មន្ត្រីការប្រកួតនេះកើតឡើងក្នុងការប្រកួតណាទេ។ នេះជាករណីទី១ហើយ ចាប់តាំងពីក្រុមហ៊ុន Cambodian Premier League ចូលគ្រប់គ្រងក្របខណ្ឌកំពូលកម្ពុជា៕

ដោយ៖​ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img