The New Range Rover ត្រូវបានគេអោយឈ្មោះថាជាកំពូលរថយន្តSUVដែលប្រណិត និងល្អផ្ដាច់គេប្រចាំឆ្នាំ វាមើលទៅសាមញ្ញតែប្រសិនបើលោកអ្នកមើលកាន់តែយូរ គឺកាន់តែទាក់ទាញភ្នែកមែនទែន។ រថយន្ត Range Rover ជំនាន់ទី5នេះទទួលបានការចាប់អារម្មណ៍ជាច្រើនពីអតិថិជន តាមរយៈការផ្លាស់ប្ដូររចនាបទនៃការឌីហ្សាញរូបរាងថ្មីនៅផ្នែកខាងក្រោយ ក៏ដូចជាមុខងារបន្ថែមថ្មី ការបញ្ជាដោយសម្លេងជាមួយAmazon Alexa (អាចប្រើបានតាមតំបន់)។ កាលពីថ្មីៗគេបានរកឃើញថាកំពូលរថយន្តនេះបាននាំនូវមុខងារថ្មីមួយដែលលេចធ្លោក្នុងចំណោមមុខងារដទៃទៀតគឺការបំពាក់ប្រព័ន្ធបន្សុទ្ធខ្យល់ដែលវាមានសមត្ថភាពពិសេសក្នុងការកាត់បន្ថយក្លិន បាក់តេរី ក៏ដូចជាសារធាតុមួយចំនួនដែលបង្កអោយអាលែកហ្ស៊ី មេរោគ Novel coronavirus variants និង (SARS-CoV-2 )រួមមានប្រភេទអាល់ហ្វា បេតា ហ្គាម៉ានិងដែលតា។
ប្រព័ន្ធបន្សុទ្ធខ្យល់នេះប្រើប្រាស់បច្ចេកវិជ្ជា nanoe X របស់ Panasonic ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Texcell។ វាមានឥទ្ធិពលរារាំងទៅដល់មេរោគCovid-19 បានរហូតទៅដល់ 91.4% នៅក្នុងផ្ទៃ 6.7 ម៉ែត្រគូប នារយៈពេល8ម៉ោង។
បច្ចេកវិជ្ជា nanoe X ដែលបានបំពាក់លើរថយន្ត The New Range Rover ត្រូវបានគេអះអាងថាវាជាបច្ចេកវិជ្ជាចុងក្រោយ និងទំនើបបំផុត មានប្រសិទ្ធភាពជាងជំនាន់មុនៗរបស់វាដល់ទៅ10ដង ដោយប្រើប្រាស់នូវរ៉ាឌីកាល់ hydroxyl (OH) រាប់ពាន់លានដែលរុំព័ទ្ធក្នុងម៉ូលេគុលទឹក។ រ៉ាឌីកាល់ OH ទាំងនេះអាចជួយរារាំងការលូតលាស់ពីប្រូតេអីុនរបស់វីរុស និងបាក់តេរីបាន។
បន្ថែមពីលើបច្ចេកវិជ្ជា nanoe X រថយន្តThe New Range Rover ក៏មានភ្ជាប់មកជាមួយប្រព័ន្ធបន្សុទ្ធខ្យល់ PM2.5 ដើម្បីបង្កើនគុណភាពខ្យល់អោយកាន់តែប្រសើរផងដែរ។ សម្រាប់លោកអ្នកដែលកំពុងស្វែងរករថយន្តប្រណិត និងមានអនុភាពក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវសូមជ្រើសយកកំពូលរថយន្តSUV The New Range Rover សេរីថ្មីនេះ លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះដែលពុំធ្លាប់មានពីមុនមកសម្រាប់ការបើកបរ។ Jaguar Land Rover Cambodia ដែលជាក្រុមហ៊ុនរបស់ RMA Cambodia និងជាភ្នាក់ងារដែលទទួលបានសិទ្ធិផ្ដាច់មុខស្របច្បាប់ក្នុងការនាំចូលនិងចែកចាយរថយន្តម៉ាក Jaguar និង Land Rover ពីចក្រភពអង់គ្លេសតែមួយគត់ក្នុងប្រទេសកម្ពុជា។ ឥលូវនេះក្រុមហ៊ុន បានចាប់ផ្ដើមបើកទទួលការកម្ម៉ង់ហើយសម្រាប់ម៉ូដែល The New Range Rover ដែលគ្រប់គ្នាប្រាថ្នាចង់បាន។ លោក លោកស្រីអាចធ្វើការកក់ ទុករថយន្តក្នុងក្ដីស្រម៉ៃរបស់លោកអ្នកបានដោយគ្រាន់តែទូរស័ព្ទមកកាន់លេខ៖ 070 999 111 ឬទំព័រហ្វេសប៊ុកផ្លូវការ Land Rover Cambodia និងគេហទំព័រផ្លូវការ www.landrovercambodia.com។ សូមចុចទីនេះ ដើម្បីកក់ការបើកបរសាកល្បងនៃរថយន្តម៉ូដែលណាមួយរបស់ Jaguar និង Land Rover ដែលអ្នកពេញចិត្ត។
អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក