28 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ទុក្ខជាន់ទុក្ខ! ឪពុកឈឺធ្ងន់ បងវិកលចរិត ចំណែក ប៊ូ សុនីតា វិញកើតជំងឺមហារីកមាត់ស្បូនទៀត

- Advertisement -spot_img

ធ្លាប់តែមានសកម្មភាពសិល្បៈរស់រវើកនៅលើឆាក ពេលនេះ ប៊ូ សុនីតា បែរជាធ្លាក់ខ្លួនឈឺធ្ងន់ ជំងឺមហារីកមាត់ស្បូន កំពុងដង្ហោយ រក ជំនួយ ពី សប្បុរសជន ដែលមាន ចិត្តបុណ្យ ដើម្បី ជួយសង្គ្រោះ ជីវិត ។

ប៊ូ សុនីតាមាន ស្រុកកំណើតនៅឃុំស្លាបលែងខេត្តកំពង់ស្ពឺ ដែលជាតារាចំរៀងបានចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីតារាចម្រៀង អាស៊ានឆ្នាំ ២០១០។ ប៉ុន្តែពេលនេះ ហាក់ដូចជាទុក្ខត្រួតលើទុក្ខ ព្រោះដោយសារតែនាងកំពុងមានជំងឺប្រចាំកាយហើយថែមទាំងឪពុក ឈឺធ្ងន់និងបងប្រុសវិកលចរិតទៀតផង ។ ទោះជាយ៉ាងណា នីតា នាងមិនផ្ដេកផ្ដួលដោយសារជំងឺឡើយនាងខំពង្រឹងស្មារតីនាងដេក រង់ចាំគ្រូពេទ្យតាំងពីម៉ោង១២ ថ្ងៃត្រង់រហូតដល់ម៉ោង២កន្លះដើម្បីរង់ចាំការជួសឈាម និងធ្វើសំណុំបែបបទចូលបន្ទប់សម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត ។

ដោយសារឃើញសកម្មភាព ប៊ូ សុនី តា ជាច្រើននៅលើឆាកច្រៀងដើម្បី ជួយដល់សង្គមហើយក៏មានការស្គាល់នាងតាមរយៈ បទចម្រៀងអប់រំជាច្រើនទើបធ្វើឲ្យសប្បុរសជនមួយចំនួនដែលធ្លាប់ស្គាល់នាងនិងគាំទ្របានជួយសង្គ្រោះ នាងជាថវិកាជាហូរហែដើម្បី បានព្យាបាលជំងឺឲ្យជាសះស្បើយនឹងឆាប់វិលមកបន្តអាជីពជួយដល់សង្គមជាតិយើងទៀតតាមរយៈ បទចម្រៀងអប់រំរបស់នាង៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img