(ឡូសអេជឺឡេស)៖ កីឡាករប្រដាល់អ៊ុយក្រែន Vasiliy Lomachenko បាននឹងកំពុងរៀបចំ ដើម្បីដណ្តើមខ្សែក្រវ៉ាត់ជើងឯកពិភពលោកទម្ងន់ស្រាល របស់លោកវិញ ខណៈកាលពីខែកុម្ភៈ លោកបានចូលរួមប្រយុទ្ធនៅពេលដែលលឺថា រុស្ស៊ីបានឈ្លានពានប្រទេសកំណើតរបស់លោក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
ជំនួសឲ្យការស្នាក់នៅសុវត្ថិភាពនាក្រៅប្រទេស ម្ចាស់មេដាយមាសអូឡាំពិក ២រដូវកាលដែលត្រូវបានគេស្គាល់ឈ្មោះថា «Loma» រូបនេះបានត្រឡប់ទៅចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាម។
«នេះគឺជាការសម្រេចចិត្តច្បាស់លាស់។ ជាការសម្រេចចិត្តធម្មតាមួយ សម្រាប់បុរសទាំងឡាយនៅពេលដែលត្រូវការពារប្រទេសកំណើតរបស់លោក»។ នេះបើតាមសម្តីលោក Lomachenko បានប្រាប់ Reuters នៅពេលដែលលោកត្រៀមខ្លួន សម្រាប់ការប្រកួតទល់នឹងកីឡាករអាមេរិក Jamaine Ortiz នៅទីក្រុង New York ដោយនោះនឹងក្លាយជាការប្រកួតលើកដំបូងរបស់លោក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមក។
កីឡាករវ័យ ៣៤ឆ្នាំរូបនេះ គឺជាអតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកទម្ងន់ស្រាលផងដែរ៕
ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក