ម៉ូស្គូ៖ ក្រសួងការពារជាតិរបស់រុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធនូវរបាយការណ៍ដែលថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយយោធាអ៊ុយក្រែន ។
ក្រសួងការពារជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា ខ្លួនបានដកការការពារដែនអាកាសរបស់ប្រទេសអឺរ៉ុបខាងកើតទាំងអស់នៅអ៊ុយក្រែន បន្ទាប់ពីវិមានក្រឹមឡាំងបានបញ្ជាឱ្យ ប្រតិបត្តិការយោធាពិសេស វាយកំទេចទីតាំងយោធាដែនអាកាសរបស់អ៊ុយក្រែនរួចហើយ ។
នៅក្នុងសេចក្តីប្រកាសផ្លូវការមួយ នាប៉ុន្មាននាទីមុននេះ ក្រសួងការពារជាតិរុស្ស៊ីបានសរសេរថា “សមត្ថភាពប្រឆាំងដែនអាកាសរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវបានបង្ក្រាបរួចហើយ… ហេដ្ឋារចនាសម្ព័ន្ធយោធានៃមូលដ្ឋានទ័ពអាកាសរបស់កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន គឺកំពុងពិការភាព” ។សេចក្តីថ្លែងការណ៍ក៏បានអះអាងផងដែរថា “សូមកុំជឿអំពីរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលថាយន្តហោះរុស្ស៊ី បានទម្លាក់គ្រាប់បែកទៅលើទីក្រុងនានាក្នុងទឹកដីអ៊ុយក្រែន វាគឺមិនពិតនោះទេ” ។
គួរកត់សម្គាល់ថា ការប្រកាសបដិសេធពីក្រសួងការពារជាតិ រុស្ស៊ីនៅប៉ុន្មាននាទីមុននេះបន្តិច ក៏ព្រោះដោយសារនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីក្រុងគៀវបានអះអាងថា យន្តហោះរុស្ស៊ីចំនួនប្រាំគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយយោធាអ៊ុយក្រែននៅក្នុងតំបន់ Lugansk ៕
អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក