23.1 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ទីក្រុងមួយតាមឆ្នេរសមុទ្រម៉ិកស៊ិកត្រូវបំផ្លាញដោយការប្រែប្រួល អាកាសធាតុ

- Advertisement -spot_img

មនុស្សបាននាំគ្នាទៅរស់នៅទីក្រុងBosque នៅជាប់ឆ្នេរឈូងសមុទ្រម៉ិកស៊ិក កាលពីទសវត្សរ៍ ១៩៨០ ដើម្បីនេសាទត្រី និងកសាងសហគមន៍មួយ ប៉ុន្តែការប្រែប្រួល អាកាសធាតុ បាននាំឱ្យទឹកសមុទ្រឡើង ខ្ពស់ លិចទីក្រុងនេះ។ ទឹកជំនន់បណ្តាលមកពីទឹកសមុទ្រឡើងខ្ពស់យ៉ាងលឿន កំណើនខ្យល់ព្យុះរដូវត្រជាក់ខ្លាំង បំផ្លាញទីក្រុង Bosque ស្ទើរតែទាំងស្រុង ដោយត្រូវបង្ខំឱ្យអ្នកស្រុករត់ចេញពីផ្ទះដែលពួកគេបានស្ថាបនា ហើយអ្នក ស្រុកក្នុងមូលដ្ឋានកំពុងរង់ចាំ ជំនួយពីរដ្ឋាភិបាល ដើម្បីជួលផ្ទះដែលពួកគេគ្មានលទ្ធភាពបង់បាន។

សន្និសីទកំពូលធាតុអាកាស ហៅ COP28 បានយល់ព្រមនៅខែធ្នូ ឱ្យមានមូលនិធិមួយ លានដុល្លារ ដោយបង់សំណងដល់ការខូច ខាត ដើម្បីជួយក្រុមប្រទេសកំពុងអភិវឌ្ឍន៍ក្នុងទឹកប្រាក់រាប់សិបសម្របសម្រួលខ្លួន ជាមួយការកើនឡើងកម្ដៅជាសាកល។ ជំនួយនេះយឺតពេលហើយ សម្រាប់អ្នកស្រុកទីក្រុង El Bosqueប៉ុន្តែនៅត្រឹមឆ្នាំ២០៥០ ជនជាតិម៉ិកស៊ិកច្រើនលាននាក់ថែមទៀត នឹងត្រូវបង្ខំឱ្យផ្លាស់ទីលំនៅ ដោយសារការប្រែប្រួលអាកាសធាតុ នេះបើតាមក្រុមប្រឹក្សាក្រុមអភិបាលក្រុងអំពីទេសន្តរប្រវេសន៍ (Mayors Migration Council) ដែលជាក្រុមចម្រុះមួយស្រាវជ្រាវអំពីចំណាកស្រុក កាលពី ២ឆ្នាំមុន មានមនុស្សជាង ៧០០នាក់ បាន ទៅរស់នៅទីក្រុង El Bosque តែនៅពេល នេះមានតែរាប់សិបនាក់ប៉ុណ្ណោះ។

ការប្រែ ប្រួលនៃតួលេខនេះ បង្ហាញពីសំណល់នៃសហគមន៍មួយដែលត្រូវបាត់បង់។ នៅក្នុង អគារមួយក្នុងបណ្តាអគារពីរនៅសេសសល់ មានទូទឹកកកដែលក្លាយជាកន្លែង រក្សាទុកវត្ថុនៅសេសសល់។ បើតាមអ្នកសី Lilia Gama អ្នកស្រាវជ្រាវអំពីភាពងាយរងគ្រោះនៃតំបន់ឆ្នេរសមុទ្រ នៅសាកលវិទ្យាល័យរដ្ឋ Tabasco Juarez ជាមួយវត្រជាក់ ហៅថា «nortes» បានបំផ្លាញផ្ទះជម្រៅជាងកំណើនទឹកសមុទ្រយ៉ាងលឿន ខ្យល់ព្យុះរដូដីពីមាត់សមុទ្រចូលដីគោក៥០០ ម៉ែត្រ តាំងពីឆ្នាំ២០០៥។ អ្នកស្រី Gama ថា៖ «កាលពីពេលមុន បើមានខ្យល់ ព្យុះធំមួយ បោកបក់តែមួយ ឬពីរថ្ងៃ ប៉ុណ្ណោះ រលកសមុទ្រឡើងខ្ពស់បន្តិចហើយ ក៏បាត់ទៅវិញ»។

ប៉ុន្តែពេលនេះ មានខ្យល់ ក្ដៅ ដែលនាំឱ្យមានសំណើមច្រើនជាងមុន ធ្វើឱ្យខ្យល់ព្យុះរដូវត្រជាក់កើតមានជាច្រើនថ្ងៃ អ្នកវិទ្យាសាស្ត្រក្នុងមូលដ្ឋាននិយាយ ខ្យល់ព្យុះខ្លាំងជាងមុនអាចបំផ្លាញទីក្រុង El Bosque ជារៀងរហូត។ ការយក អ្នកស្រុកមូលដ្ឋាន ឱ្យទៅរស់នៅកន្លែងផ្សេង មានការយឺតយ៉ាវ ដោយសារការិយាធិបត យ្យ និងដោយកង្វះប្រាក់កាស នឹងនាំឱ្យ ដំណើរការនេះត្រូវចំណាយពេលច្រើនខែ ឬ ច្រើនឆ្នាំទៀត៕

ប្រភព AP ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img