25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ទីក្រុងប៊ែរឡាំងមានបំណងបង្កើតកងពលធំយោធាមួយដែលមានសមត្ថភាពជាងគេក្នុង NATO ប្រចាំអឺរ៉ុប នៅឆ្នាំ២០២៥

- Advertisement -spot_img

ប៊ែរឡាំង (រ៉យទ័រ) – អាល្លឺម៉ង់មានទំនុកចិត្តថា ខ្លួននឹងមានកងពលធំបំពាក់អាវុធល្អបំផុតក្នុងចំណោមសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុបក្នុងឆ្នាំ 2025 ប្រមុខកងទ័ពលោក Alfons Mais បានប្រាប់រ៉យទ័រ ខណៈដែលប្រទេសនានាកំពុងរើបម្រាស់កងទ័ពរបស់ពួកគេ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ទីក្រុងបែរឡាំងមិនទាន់មានកងពលធំយោធាណាមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រយុទ្ធក្នុងសមរភូមិឡើយ។ កងពលធំ គឺជាអង្គភាពយោធាមួយដែលមានកងទ័ពច្រើនជាង២០,០០០នាក់។ អាល្លឺម៉ង់មានគោលដៅចង់ឱ្យកងពលធំមួយដំបូង ក្នុងចំណោមកងពលធំសរុបចំនួន៣ អាចធ្វើប្រតិបត្តិការបាននៅឆ្នាំ២០២៥ ហើយកងពលធំទីពីរ នឹងចាប់ផ្តើមដំណើរការតាមក្រោយ នៅឆ្នាំ២០២៧។ លោក ម៉ៃស៍ បានគូសបញ្ជាក់ថាក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយនៅចន្ទនេះថា «ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា យើងនឹងសម្រេចបាននូវកងពលធំមួយនៅឆ្នាំ២០២៥ ដោយដំណាក់កាលដំបូង នឹងមាន៨០% ទៅ៩០% នៃបុគ្គលិកដែលត្រូវការ ហើយផែនការនេះក៏ទទួលបានការយល់ព្រមពីណាតូផងដែរ»។

បណ្តាប្រទេសលោកខាងលិច កំពុងព្យាយាមកសាងនិងបំពាក់សម្ភារយោធារបស់ពួកគេឱ្យរឹងមាំខ្លាំងឡើងវិញ បន្ទាប់ពីការចំណាយពេលអស់ជាច្រើនទស្សវត្សរ៍ លើការប្រយុទ្ធក្នុងសង្រ្គាមតូចៗនៅក្នុងប្រទេសអ៉ីរ៉ាក់ ឬអាហ្វហ្កានីស្ថាន ដែលបានមើលឃើញ​ពួកគេមិនសូវជាអើពើ ព្រមទាំងរុះរើ ហើយប្រទេសខ្លះ បោះបង់ចោលអាវុធនិងគ្រាប់រំសេវផ្សេងៗ៕

លោក Mais បានទទួលស្គាល់ថា វានឹងមានមហិច្ឆតាក្នុងការផ្គត់ផ្គង់គ្រាប់រំសេវឱ្យបានគ្រប់គ្រាន់នៅឆ្នាំ 2025 នៅពេលដែលបណ្តាប្រទេសលោកខាងលិចកំពុងផ្គត់ផ្គង់គ្រាប់ផ្លោងយ៉ាងច្រើនដល់ទីក្រុង Kyiv ដែលធ្វើឱ្យស្តុកកាន់តែធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។

ប្រមុខកងទ័ពបាននិយាយថា នេះជាបញ្ហាដែលដៃគូណាតូទាំងអស់កំពុងជួបប្រទះ។ ប៉ុន្តែការគាំទ្រអ៊ុយក្រែនឥឡូវនេះមានសារៈសំខាន់ជាងការបង្កើតកងពល ដូចដែលអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានសង្កត់ធ្ងន់។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img