មានអ្នកភ័យជំនួសអ៊ុយក្រែនខ្លាចសង្រ្គាមអូសបន្លាយយូរទៅ អាមេរិកនិងអឺរ៉ុបអស់លុយជួយ ។
តើប្រីយ៍មិត្តគិតថាអាមេរិកយកលុយពលរដ្ឋគេដែលបង់ពន្ធមកជួយអ៊ុយក្រែនឬ ? ទៅមិនរួចទេ !!!!!!! សំរាប់អាមេរិក សង្រ្គាមនៅអ៊ុយក្រែនគឺជាការវិនិយោគ ! សំរាប់រុស្សីសង្រ្គាមនៅអ៊ុយក្រែនក៏ជាការវិនិយោគដែរ តែមានហានិភ័យខ្ពស់ ដែល គ ដ រ ចង់និយាយថាដាក់ទុនច្រើន ទាំងធនធានមនុស្សនិងសេដ្ឋកិច្ច ហិរញ្ញវត្ថុ។ អញ្ចឹងចំនួនលុយសរុបដែលចំណាយឬក៏បាត់បង់ដោយសារសង្រ្គាមវាអត់ទៅណាទេបើរុស្សីខាតឬបាត់បង់ច្រើនដោយសារការចំណាយទៅលើសង្រ្គាមឬក៏ខាតបង់ដោយសារទណ្ឌកម្ម លុយនោះវាធ្លាក់ទៅលើលោកខាងលិច ដូច្នេះលោកខាងលិចយកលុយនោះទៅទិញអាវុធឬក៏ឲ្យជាលុយមកឲ្យអ៊ុយក្រែនវិញដើម្បីអូសបន្លាយសង្រ្គាម ដើម្បីឲ្យរុស្សីប្រឹងបន្តសង្រ្គាមទៀត។ អញ្ចឹងប្រីយ៍មិត្តយកក្បួនរកស៊ីមកគិតវិញឃើញហើយអ្នកណាចំណេញ អ្នកណាខាត។
ច្បាំង១០ឆ្នាំទៀតក៏អាមេរិកមិនខ្វះលុយជួយដែរ ឲ្យតែរុស្សីមានលុយច្បាំង។
ដូចនេះតើសង្គ្រាមមួយនេះ ពេលណាចប់ ?

ដោយគីរីដងរែក