ភ្នំពេញៈ ថ្នាក់ដឹកនាំ និងសកម្មជនមកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សនយោបាយផ្សេងៗ នៅតាមបណ្តាខេត្តមួយចំនួន បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ។
ការមកចូលរួមនេះ ដោយសារតែពួកគេអស់ជំនឿលើមេដឹកនាំរបស់ពួកគេ ដែលមិនមានគោលនយោបាយច្បាស់លាស់ ញុះញង់ជេរប្រមាថ លាបពណ៌ បំបែកបំបាក់ជាតិ និងឲ្យបរទេសកាត់ជំនួយ គាបសង្កត់លើរដ្ឋាភិបាល។
លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនមកពីអតីតគណបក្ស សង្គ្រោះជាតិ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួម ជាតិនៅស្នាក់ការកណ្តាលគណបក្ស ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកញឹក ប៊ុនឆៃ បានស្វាគមន៍យ៉ាងកក់ក្ដៅថ្នាក់ដឹកនាំ និងសកម្មជន មកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សនយោបាយផ្សេងៗ ដែ លបានស្ម័គ្រចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ។
នៅក្នុងពិធីសំណេះសំណាល លោកញឹក ប៊ុនឆៃ បានរម្លឹកពីការតស៊ូ របស់លោកនៅព្រំដែន តាំងពីអាយុ ១៧–១៨ ឆ្នាំ និងដង្ហែតាមសម្ដេច ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ។ លោកក៏បានលើកឡើងពី បញ្ហាមួយចំនួនរួមមាន បញ្ហាដីធ្លី អំពើពុករលួយ អន្តោប្រវេសន៍ គ្រឿងញៀន ចោរលួច ចោរឆក់ …ជាដើម។
លោកញឹក ប៊ុនឆៃ ក៏បានលើកឡើងអំពីអំពើអាក្រក់របស់ទណ្ឌិត សម រង្សី ដែលបានប្រព្រឹត្តនាពេលកន្លងមកមានដូចជា អោយបរទេសផ្តាច់ ជំនួយ កុំឲ្យបរទេសមកជួយកម្ពុជា និងអោយបរទេសកាត់ការ អនុគ្រោះ…។
លោកបានលើកឡើងថា លោក សម រង្សី មិនមាននយោបាយ បង្រួបបង្រួមជាតិ មានស៊ីអត់ សែន។ យកលុយមូលនិធិបង្កើតទូរទស្សន៍ ព្រះអាទិត្យ ដែលជាកម្លាំងញើសឈាមប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅប្រទេសចែកគ្នាចាយ។
ជាមួយគ្នានេះ លោកញឹក ប៊ុនឆៃ ក៏បានឲ្យ ថ្នាក់ដឹកនាំ និងសកម្មជនមកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្ស នយោបាយផ្សេងៗ ដែលបានមកចូលរួមជីវភាពនយោបាយជាមួយ គណបក្សខ្មែររួបរួមជាតិ ត្រូវរួបរួមគ្នាដើម្បីទទួលបានជោគជ័យនៅក្នុង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណិត្តិទី៧ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕
ដោយគិរីដងរែក